សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលបានចេញផ្សាយនេះថ្ងៃទី២៣…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ម៉ឺននាក់។ ការលើកឡើងនេះ បានធ្វើក្នុងឱកាសដែលសម្ដេចបានចេញសារលិខិត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។ សម្តេចមហាបវរធិបតី ហ៊ុន…

រដ្ឋមន្ត្រីព័ត៌មាន អរគុណពលរដ្ឋកម្ពុជាដែលជឿជាក់ និងទុកចិត្តលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងការទូត

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជឿជាក់លើរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឈរយ៉ាងរឹងមាំ មិនធ្វេសប្រហែសម្ដងណាឡើយ និងធ្វើការយ៉ាងសកម្មមិនសន្សំសំចៃកម្លាំង ធ្វើយ៉ាងណាដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងផ្លូវការទូត។   ការស្នើបែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ត្រូវបានធ្វើឡើងនៅចំពោះមុខប្រជាពលរដ្ឋជាង១ពាន់នាក់ នៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋចំនួន ២,៣៤០គ្រួសារ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។   ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០២៦នេះ ខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នឹងប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។  …

សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការដោះស្រាយបញ្ហាជនភៀសសឹក បានលឿនរហ័ស និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់។   ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការវិវត្តន៍នៃសភាពការតំបន់ ក៏ដូចជាសភាពការណ៍នានានៅក្នុងប្រទេសកម្ពុជាផងដែរ។ សភាពការណ៍ក្នុងប្រទេសសម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ពីការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់រាជរដ្ឋាភិបាល លើបញ្ហាប្រេងឥន្ធនៈ និងបញ្ហារបស់ជនភៀសសឹកផងដែរ។…

សម្តេចនាយករដ្ឋមន្ត្រី៖ ចំណូលកម្មករក្នុងវិស័យកាត់ដេរទាបបំផុតចន្លោះពី ២២៩.៥ដុល្លារ ដល់ ២៤០.៥ដុល្លារក្នុង១ខែ ក្រោយដំឡើងប្រាក់ឈ្នួលបន្ថែម ២ដុល្លារ និងប្រាក់សោហ៊ុយធ្វើដំណើរបណ្ដោះអាសន្ន ២.៥០ដុល្លារ បន្ថែមជាមួយអត្ថប្រយោជន៍ ប.ស.ស និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ  

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានថ្លែងថា ដើម្បីសម្រាលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត ប្រាក់ចំណូលរបស់ពួកគាត់ត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ ប្រាក់ចំណូលជាក់ស្ដែងរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ទាបបំផុតនៅចន្លោះពី ២២៩.៥ដុល្លារ ដល់ ២៤០.៥ដុល្លារ ក្នុងមួយខែ ក្រោយពេលរាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារ និងផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្ដោះអាសន្នចំនួន ២.៥០ដុល្លារ។   ការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ឃើញថា តម្រូវការរថយន្ដអគ្គិសនីកើនឡើង អំឡុងពេលប្រេងឡើងថ្លៃ 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានកត់សម្គាល់ឃើញថា តម្រូវការរថយន្តអគ្គិសនី (EV) កំពុងកើនឡើង ក្នុងអំឡុងពេលតម្លៃប្រេងឥន្ធនៈឡើងថ្លៃ។   ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦។   សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវក្រុមហ៊ុន EV…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ណែនាំឱ្យឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ, នាយឧត្តមសេនីយ៍ ស ថេត និងនាយឧត្តមសេនីយ៍ វង្ស ពិសេន សិក្សាផ្លូវច្បាប់យកក្មេងទំនើងអុកឡុកសង្គម ទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ ដូចជាការចាក់លេណដ្ឋានជាដើម

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់យកក្មេងទំនើងអុកឡុកសង្គម ទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ ដូចជាការចាក់លេណដ្ឋានជាដើម។   ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងអញ្ជើញជាអធិបតីភាពពិធីសំណេះណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមេសា…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល កំពុងពិចារណា អនុវត្តច្បាប់កាតព្វកិច្ចយោធា ដោយប្រើ «រូបមន្តស្ម័គ្រចិត្ត ឬចាប់បង្ខំ» ព្រោះមិនអាចធ្វើព្រមគ្នាក្នុងពេលតែមួយទេ ដែលត្រូវចំណាយច្រើន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល កំពុងពិចារណា ក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី ដោយការប្រើរូបមន្តស្ម័គ្រចិត្ត ឬចាប់បង្ខំ ខណៈដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុវត្តដោយគណៈរដ្ឋមន្រ្តី ហើយកំពុងបញ្ជូនទៅកាន់រដ្ឋសភា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការអនុវត្តច្បាប់ប្រភេទនេះ នៅតាមប្រទេសមួយចំនួន ដោយប្រទេសខ្លះ នៅពេលដែលដល់អាយុ១៨ឆ្នាំ គឺត្រូវតែអនុវត្តច្បាប់កាតព្វកិច្ចយោធាជាកំហិត ខណៈដែលប្រទេសមួយចំនួន មិនអនុវត្តបែបនេះ គឺធ្វើទៅតាមតម្រូវការតែប៉ុណ្ណោះ ហើយធ្វើឡើងតាមរយៈការចាប់ឆ្នោត។ យោងតាម សេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ដែលកំពុងដំណើរការចែងច្បាប់នាពេលនេះ បានឱ្យដឹងថា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានរាជរដ្ឋាភិបាលលើកយកពិនិត្យ និងពិភាក្សាហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។   កិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រៅពីពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាហើយនោះ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះ ក៏បានពិភាក្សាលើរបៀបវារៈមួយចំនួនទៀតរួមមាន៖   ១៖ សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ២៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ ៣៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ៤៖ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ៕