ប្រធានាធិបតីកូរ៉េ ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យឯករាជ្យជាតិកម្ពុជា និងត្រៀមអបអរសាទរខួប ៣០ឆ្នាំ នៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៧

(ភ្នំពេញ)៖ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក Lee Jae-myung បានផ្ញើសារលិខិតចូលរួមអបអរសាទរយ៉ាងកក់ក្តៅ និងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងប្រជាជនកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦)។ នៅក្នុងសារលិខិតចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានាធិបតីកូរ៉េ បានលើកឡើងក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដោយបានជ្រួតជ្រាបយ៉ាងច្បាស់អំពីអត្ថន័យដ៏ជ្រាលជ្រៅ ដែលប្រទេសទាំងពីរកូរ៉េ-កម្ពុជា…

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាពលទាហានទី៤ នៃយោធភូមិភាគទី៤

(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាពលទាហានទី៤ នៃយោធភូមិភាគទី៤ ដោយមានការចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តទាំង៤ មេបញ្ជាការ បញ្ជាការង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងយោធាចារ្យ កម្មសិក្សាការីយោធិនកាតព្វកិច្វ ចំនួន ៦២០នាក់។…

អំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ជាង២០០គ្រួសារ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុវជន និង យុវនីតិសម្បទាខេត្តស្ទឹងត្រែង ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះចំនួន ២២០គ្រួសារ ដែលកំពុងរស់នៅក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូ និងសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត អាជ្ញាធរស្រុក…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសបន្ទាប់ពីពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៥០ឆ្នាំ របស់បងប្រុស ហ៊ុន កំសត់ ដោយបាននាំកូនប្រុសទៅមើលកន្លែងដែលសម្តេចបានកើតកាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ សម្តេចនហាបវរធិបតី បានរៀបរាប់ប្រាប់កូនប្រុសអំពីស្ថានភាពនៃការកើតរបស់សម្តេចថា នាពេលនោះពុំមានពេទ្យល្អដូចបច្ចុប្បន្នទេ គឺមានតែគ្រែឈើមួយនៅក្នុងអគារឈើតូចមួយប៉ុណ្ណោះ។ សម្តេចមហាបវរធិបតី ក៏បានបញ្ជាក់ដែរថា នៅពេលកើតនោះ មានតែលោកយាយ និងសម្តេចពីរនាក់ម្តាយកូនប៉ុណ្ណោះ…

សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់

(កំពង់ចាម)៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាក្រុមគ្រួសារ បានអញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៥០ឆ្នាំ នៃមរណភាពកុមារា ហ៊ុន…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា យោធិនអាជីព និងយោធិនកាតព្វកិច្ច សុទ្ធតែមានតួនាទី និងភារកិច្ចក្នុងការបម្រើជាតិមាតុភូមិដូចគ្នា ដូច្នេះមិនត្រូវ ឬមានការរើសអើងរវាងយោធិនទាំងពីរឡើយ។ សម្ដេចមហាបវរធិបតី បានថ្លែងបន្ថែមថា ដូច្នេះសូមណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ច ក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។ ការលើកឡើងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះតួនាទី និងការចូលរួមរបស់កងកម្លាំងយោធា ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់

(ភ្នំពេញ)៖ ថ្លែងទៅកាន់ យោធិនកាតព្វកិច្ច ជាង៥ពាន់នាក់ដែលនឹងត្រូវចូលហ្វឹកហាត់ជំនាន់ទី១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហ្វឺនយុទ្ធវិធី នឹងត្រូវហ្វឹកហ្វឺនវិន័យ អត្តចរិត និងរបៀបរស់នៅជាកងទ័ពពេញលេញ ពោលគឺការហ្វឹកហ្វឺនរយៈពេល ២៤ ខែនេះ មិនមែនត្រឹមតែជាការហ្វឹកហ្វឺនយុទ្ធវិធីយោធា ឬកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែជាការលត់ដំមនុស្សម្នាក់ៗឱ្យទៅជាយោធិនពិតប្រាកដ។ សម្តេចធិបតីបានលើកឡើងថា ដំណើរការហ្វឹកហាត់រយៈពេល២៤ខែនេះយោធិនកាតព្វកិច្ច នឹងប្រឈមនឹងការផ្លាស់ប្តូរដ៏ធំធេងពីជីវិតស៊ីវិល ទៅជាជីវិតយោធាដែលមានវិន័យខ្ពស់។ សម្តេចធិបតីបានពន្យល់ថា វគ្គដំបូងរយៈពេល ៣ ខែ គឺផ្តោតលើការផ្លាស់ប្តូរពីស៊ីវិលទៅយោធិននៅក្នុងសាលា ខណៈ ២១…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍សំខាន់ៗ៥ចំណុច ជុំវិញការអនុវត្តកាតព្វកិច្ចយោធា ខណៈការហ្វឹកហ្វឺនចាប់ផ្តើមជាផ្លូវការ

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៥ចំណុច ជុំវិញការអនុវត្តកាតព្វកិច្ចយោធា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ។ អនុសាសន៍សំខាន់ៗទាំង៥ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ *ទី១៖ សម្តេចធិបតី ណែនាំគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យយល់ច្បាស់អំពីគោលបំណង សារៈសំខាន់ គុណតម្លៃ និងអត្ថប្រយោជន៍នៃកាតព្វកិច្ចយោធា ព្រមទាំងរៀបចំវេទិកាពិភាក្សា ដើម្បីដោះស្រាយកង្វល់…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ

(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ដែលរៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ។ ថ្លែងនាឱកាសបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កងទ័ពត្រូវរស់នៅក្រោមការកំណត់ច្បាស់លាស់ កងទ័ពត្រូវមានវិន័យ កងទ័ពគ្មានវិន័យច្បាំងមិនឈ្នះគេនោះទេ កងទ័ពគ្មានវិន័យគឺមិនមានជាថាមពលនោះទេ ព្រោះយើងត្រូវធ្វើការជាក្រុម»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ជាកងទ័ពគឺត្រូវប្តូររបៀបធ្វើការពីធ្វើការម្នាក់ឯង…