(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា យោធិនអាជីព និងយោធិនកាតព្វកិច្ច សុទ្ធតែមានតួនាទី និងភារកិច្ចក្នុងការបម្រើជាតិមាតុភូមិដូចគ្នា ដូច្នេះមិនត្រូវ ឬមានការរើសអើងរវាងយោធិនទាំងពីរឡើយ។ សម្ដេចមហាបវរធិបតី បានថ្លែងបន្ថែមថា ដូច្នេះសូមណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ច ក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។ ការលើកឡើងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះតួនាទី និងការចូលរួមរបស់កងកម្លាំងយោធា ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
(ភ្នំពេញ)៖ ថ្លែងទៅកាន់ យោធិនកាតព្វកិច្ច ជាង៥ពាន់នាក់ដែលនឹងត្រូវចូលហ្វឹកហាត់ជំនាន់ទី១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហ្វឺនយុទ្ធវិធី នឹងត្រូវហ្វឹកហ្វឺនវិន័យ អត្តចរិត និងរបៀបរស់នៅជាកងទ័ពពេញលេញ ពោលគឺការហ្វឹកហ្វឺនរយៈពេល ២៤ ខែនេះ មិនមែនត្រឹមតែជាការហ្វឹកហ្វឺនយុទ្ធវិធីយោធា ឬកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែជាការលត់ដំមនុស្សម្នាក់ៗឱ្យទៅជាយោធិនពិតប្រាកដ។ សម្តេចធិបតីបានលើកឡើងថា ដំណើរការហ្វឹកហាត់រយៈពេល២៤ខែនេះយោធិនកាតព្វកិច្ច នឹងប្រឈមនឹងការផ្លាស់ប្តូរដ៏ធំធេងពីជីវិតស៊ីវិល ទៅជាជីវិតយោធាដែលមានវិន័យខ្ពស់។ សម្តេចធិបតីបានពន្យល់ថា វគ្គដំបូងរយៈពេល ៣ ខែ គឺផ្តោតលើការផ្លាស់ប្តូរពីស៊ីវិលទៅយោធិននៅក្នុងសាលា ខណៈ ២១…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍សំខាន់ៗ៥ចំណុច ជុំវិញការអនុវត្តកាតព្វកិច្ចយោធា ខណៈការហ្វឹកហ្វឺនចាប់ផ្តើមជាផ្លូវការ
(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៥ចំណុច ជុំវិញការអនុវត្តកាតព្វកិច្ចយោធា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ។ អនុសាសន៍សំខាន់ៗទាំង៥ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ *ទី១៖ សម្តេចធិបតី ណែនាំគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យយល់ច្បាស់អំពីគោលបំណង សារៈសំខាន់ គុណតម្លៃ និងអត្ថប្រយោជន៍នៃកាតព្វកិច្ចយោធា ព្រមទាំងរៀបចំវេទិកាពិភាក្សា ដើម្បីដោះស្រាយកង្វល់…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ដែលរៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ។ ថ្លែងនាឱកាសបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កងទ័ពត្រូវរស់នៅក្រោមការកំណត់ច្បាស់លាស់ កងទ័ពត្រូវមានវិន័យ កងទ័ពគ្មានវិន័យច្បាំងមិនឈ្នះគេនោះទេ កងទ័ពគ្មានវិន័យគឺមិនមានជាថាមពលនោះទេ ព្រោះយើងត្រូវធ្វើការជាក្រុម»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ជាកងទ័ពគឺត្រូវប្តូររបៀបធ្វើការពីធ្វើការម្នាក់ឯង…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំយុវជនដែលចូលបំពេញកាតព្វកិច្ចយោធា ត្រូវប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់រយៈពេល២៤ខែ ដើម្បីធ្វើជាគំរូដល់យុវជនដទៃ
(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានណែនាំ និងបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធា នៅឆ្នាំដំបូងនាឆ្នាំ២០២៦នេះ ត្រូវខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់លុតដំរហូតដល់រយៈពេលកំណត់២៤ខែ ដើម្បីធ្វើជាគំរូដល់យោធិនកាតព្វកិច្ចជំនាន់ក្រោយៗទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ រៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦នេះ គឺចំថ្ងៃពិសេសនៃការអបអរសាទរខួបលើកទី៧៣ ទិវាបុណ្យឯកភាពជាតិ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ។…
លោក ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌព្រែកព្នៅ ពង្រឹងគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» និងបង្កើនសេវាសាធារណៈ ដើម្បីបង្កើនជំនឿទុកចិត្តពីពលរដ្ឋ
(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ឱ្យបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ថែរក្សាផ្លូវ លូ និងបន្តផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ការណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំប្រចាំខែក្រុមការងារចុះជួយខណ្ឌ-សង្កាត់ និងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរសង្កាត់ទាំង៥ ត្រូវអនុវត្តឱ្យបានគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពិសេសគឺការបង្ក្រាបក្មេងទំនើង និងការជួយថែរក្សាសមិទ្ធផលនានា នៅក្នុងមូលដ្ឋាន…
សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
(ភ្នំពេញ)៖ «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» ចម្រៀងរៀបរាប់ពីជីវិតកុមារីមួយរូប ព្រួយបារម្ភពីឪពុកជាវីរៈកងទ័ពយកទ្រូងការពារទឹកដី ត្រូវបានគេលើកយកបង្ហាញក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣។ ទស្សនីយភាពសិល្បៈមួយនេះ បាននាំឱ្យមនុស្សដ៏ច្រើនសន្ធាប់សោកសៅទឹកភ្នែករមៀលធ្លាក់កាត់ផែនថ្ពាល់មិនដឹងខ្លួន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈកាមេរាចាប់បង្ហាញឱ្យឃើញនូវទឹកមុខស្រងូតស្រងាត់ដែរ។ បទចម្រៀងនេះ ត្រូវបានសម្តេចមហាបវរធិបតី យកមកផ្សាយបន្តលើបណ្តាញសង្គម ហើយរំលេចថា «ស្តាប់បទចម្រៀងនេះ ដែលច្រៀងដោយក្មួយស្រីម្នាក់ក្នុងចំណោមប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារដែលរងគ្រោះដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែន បងប្អូនអាចយល់ពីការឈឺចាប់ដោយសារសង្គ្រាមសម្រាប់គ្រួសារប្រជាពលរដ្ឋខ្មែរយើង»។ សម្តេចបន្ថែមថា «បងប្អូនក៏អាចយល់បានថា ហេតុអ្វីបានជាយើងត្រូវខិតខំអត់ធ្មត់ ហើយព្យាយាម ដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី តាមច្បាប់អន្តរជាតិអោយអស់លទ្ធភាព។ ព្រោះយើងមិនចង់ឃើញប្រជាពលរដ្ឋយើងត្រូវរងការឈឺចាប់បែបនេះទៀតដោយមិនចាំបាច់»៕
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ពិសេសជនមានពិការភាព
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើង និងបើកជាផ្លូវការនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។ ថ្លែងក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរៀបចំឲ្យមានការប្រកួតកីឡាជាតិ…