សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានរាជរដ្ឋាភិបាលលើកយកពិនិត្យ និងពិភាក្សាហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។

 

កិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រៅពីពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាហើយនោះ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះ ក៏បានពិភាក្សាលើរបៀបវារៈមួយចំនួនទៀតរួមមាន៖

 

១៖ សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩

២៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩

៣៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥

៤៖ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *