Los Angeles)៖ យោងតាមសារព័ត៌មានបរទេសនានា តារាសម្ដែងហូលីវូដ លោកស្រី Angelina Jolie បានដាក់លក់ផ្ទះនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយកំពុងរៀបចំជីវិតថ្មី មករស់នៅកន្លែងក្នុងក្តីស្រម៉ៃចង់របស់លោកស្រី ដែលរួមមានប្រទេសកម្ពុជា ជាទីដែលលោកស្រីមានសញ្ជាតិខ្មែរស្រាប់។ នេះបើយោងតាមការដកស្រង់ផ្សាយពីគេហទំព័រព័ត៌មាន និងកម្សាន្តអាមេរិក MSN ។ ប្រភពដែលដឹងអំពីគម្រោងនេះ បានប្រាប់ Page Six ដែលជាកាសែតតាមដានរឿងរាវរបស់តារា ថាតារាសម្តែង និងជាអ្នកដឹកនាំរឿង ហើយក៏សប្បុរសជនវ័យ ៥១ឆ្នាំរូបនេះ បានលក់ផ្ទះដ៏ស្កឹមស្កៃ…
ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ ចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលបានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា
ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងពីការផ្អាកមិនអនុញ្ញាតឲ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការនានាទៀតឡើយ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ដោយឡែកចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចអញ្ជើញរៀបចំឯកសារមកដកប្រាក់បានជាធម្មតា និងអតិថិជនដែលបានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា។ យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន យើង ទទួលបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះបានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit-…
អ្នកជំនួញដ៏ល្បាញល្បីរបស់ចិន អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន និងបញ្ជូនទៅប្រទេសចិន
ភ្នំពេញ)៖ អ្នកជំនួញដ៏ល្បាញល្បីរបស់ចិនមានសញ្ជាតិកម្ពុជា អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀតត្រូវបានសមត្ថកិច្ចរបស់កម្ពុជាចាប់ខ្លួនហើយនៅវេលាម៉ោង៣ព្រឹកថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦នេះ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទេសចិនផងដែរ។ អ្នកឧកញ៉ា ចេនហ្ស៊ី គឺជាអ្នកជំនួញដ៏ល្បីមួយរូប ហើយកំពុងបោះទុនវិនិយោគលើគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា៕
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាឧបត្ថម្ភ ១០ម៉ឺនដុល្លារ ពីសប្បុរសជនមកពីអាល្លឺម៉ង់ ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនលោក UDO BöTTCHER និងលោកស្រី SOPHEA BöTTCHER មកពីប្រទេសអាល្លឺម៉ង់ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០,០០០ (ដប់ម៉ឺន) ដុល្លារសហរដ្ឋអាមេរិកគត់ ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងរួមចំណែកជាមួយសមាគម បំពេញរាល់បេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព និងជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ សូមបញ្ជាក់ផងដែរថា…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចាត់ក្រុមការងារកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនវីរយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៥ រាជធានីភ្នំពេញ
មជ្ឈដ្ឋាន ជាពិសេសការប្រោសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមពី ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យកទៅចែកជូនប្រជាជនភៀសសឹកជាបន្តបន្ទាប់។ មិនតែបុណ្ណោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់ថវិកាចំនួន ២១ម៉ឺនដុល្លារអាមេរិក ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចាត់ចែងទិញតង់ សម្រាប់ចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពនានា។ បន្ថែមពីនេះ កាលពីពេលកន្លងទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ឧបត្ថម្ភ អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ មុង និងភួយជាច្រើន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តគោលដៅចំនួន៦ គឺខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប…
ក្រុមហ៊ុន Mane Group និងក្រុមហ៊ុន LAPG ចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ដើម្បីបង្កើតក្រុមហ៊ុន PHANNTHAMIT នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ានេ គ្រុប នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Lao Pharmaceutical & Allied Group (LAPG) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា (JVA) ក្នុងសមាមាត្រ ៥០/៥០ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ដើម្បីបង្កើតក្រុមហ៊ុន ផាន់ថាមិត្ត (PHANNTHAMIT) ដែលជាក្រុមហ៊ុនចែកចាយឱសថ និងផលិតផលថែទាំសុខភាពថ្មីមួយ នៅក្នុងប្រទេសកម្ពុជា។ ការចុះហត្ថលេខានេះ…
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមត្ថកិច្ចដែលលាក់បាំងជនបរទេសឲ្យស្នាក់នៅប្រមូលផ្ដុំខុសច្បាប់ នឹងបណ្ដេញចេញពីក្របខ័ណ្ឌ និងអនុវត្តទោសព្រហ្មទណ្ឌ, ខណៈម្ចាស់ទីតាំងក៏ត្រូវប្រឈមមុខចំពោះផ្លូវច្បាប់
ភ្នំពេញ)៖ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បានកំណត់ថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់ មានចេតនាលាក់បាំង ជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោស ព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ អនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ក៏បានកំណត់ដែរចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលអំណោយពីសប្បុរសជនខ្មែរ នៅអាមេរិក ដើម្បីបន្តចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន
ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយជាអង្ករ ២តោន និងអាហារស្បៀង ៥កេស ពីលោកអេនតូនី ឡាយ ម៉េង ព្រមទាំងសប្បុរសជនខ្មែរ នៅសហរដ្ឋអាមេរិក ដើម្បីនាំយកបន្តទៅចែកជូនដល់វីរកងទ័ពនៅតំបន់ព្រំដែនជួរមុខ និងបងប្អូនជនភៀសខ្លួនពីផ្ទះសម្បែង ហើយបានមកស្នាក់នៅក្នុងជំរំភៀសសឹកតាមបណ្តាខេត្តនានា។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអេនតូនី ឡាយ ម៉េង ព្រមទាំងសប្បុរសជនខ្មែរ…
ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទព្រឹត្តិការណ៍កីឡាមហាជន ដើម្បីអបអរសាទរ ខួបលើកទី៤៧នៃទិវាជ័យជម្នះ៧មករា នៅខេត្តព្រៃវែង
ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងនៅរសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០២៦ បានអញ្ជើញបិទព្រឹត្តិការណ៍កីឡាមហាជន ដណ្ដើមពានរង្វាន់ អភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរ ខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពី លោកសួន សុម៉ាលីនអភិបាលខេត្តព្រៃវែង និងលោក អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ
កំពង់ចាម)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ។ សម្រាប់ពិធីជួបជុំនេះ ធ្វើឡើងនៅខេត្តកំពង់ចាម ដោយលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសាររបស់វីរកងទ័ពគ្រប់រូប។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត…