ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដាឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ក្រសួងវប្បធម៌ បានឲ្យដឹងថា ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមាន ការខូចខាត ប្រាង្គប្រាសាទព្រះវិហារ ចំនួន ១៤២កន្លែង…
រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅបាវិត ដាក់ឱ្យដំណើរការផ្លូវការ ក្រោយសាងសង់រយៈពេលមួយឆ្នាំជាមួយទុនវិនិយោគជិត៣០០លានដុល្លារ, ផ្តល់ការងារជាង ៦០០កន្លែង
ស្វាយរៀង)៖ រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការសាងសង់រយៈពេលមួយឆ្នាំ។ រោងចក្រផលិតសំកង់រថយន្តដែលសម្ពោធនាព្រឹកថ្ងៃនេះ វិនិយោគដោយក្រុមហ៊ុន វ៉ាន់លី ថាយអឺរ របស់ចិន ជាមួយទុនដំណាក់កាលដំបូងជិត ៣០០លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាជាង ៦០០កន្លែង។ រោងចក្រផលិតសំបកកង់រថយន្តទី៧នៅកម្ពុជានេះ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣២ហិកតា។ ពិធីសម្ពោធនូវសមិទ្ធផលបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរលើការវិនិយោគនៅកម្ពុជានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…
ក្រសួងការងារ ក្រើនរំឭកឱ្យបង្កើនការប្រុងប្រយ័ត្នលើបញ្ហាអគ្គិភ័យ ក្នុងរដូវប្រាំង
ភ្នំពេញ)៖ សាជាថ្មីម្តងទៀតដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត សំដៅបង្ការគ្រោះថ្នាក់ជាយថា ហេតុនៅកន្លែងធ្វើការដូចជាការដួលសន្លប់ និងករណីអគ្គិភ័យ ក្នុងរដូវប្រាំងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេលថ្មីៗកន្លងទៅនេះ បានក្រើនរំឭកដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យអនុវត្តវិធានការបង្ការអគ្គិភ័យឱ្យបានម៉ឺងម៉ាត់ ស្របតាមសេចក្តីណែនាំចុះថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៥ របស់ក្រសួង។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា ស្របពេលស្ថានភាពអាកាសធាតុនៅតែបន្តប្រែប្រួល ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបង្កើនឱ្យមានការត្រួតពិនិត្យជាប្រចាំនូវបណ្ដាញផ្គត់ផ្គង់ចរន្តអគ្គិសនី បំពង់ពន្លត់អគ្គិសភ័យ ប្រព័ន្ធទុយោបាញ់ពន្លត់អគ្គិភ័យ កណ្ដឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង…
ឆ្នាំ២០២៥ កម្ពុជាបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់
ភ្នំពេញ)៖ ឆ្នាំ២០២៥កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបណ្ដេញជនបរទេសចំនួន១៣,៥៥៧នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញជនបរទេសទាំងអស់នោះបានប្រព្រឹត្តអំពើល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ដែលបានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានបានរកឃើញ និងបង្ក្រាបជនបរទេសប្រព្រឹត្តបទល្មើស សរុបចំនួន៥,០១១លើក មនុស្ស ចំនួន៩,៨៥៧នាក់ លើ៤,១៧១លើក មនុស្សចំនួន៨,៩៨៤នាក់។ ក្នុងចំណោមជនបរទេសទាំងអស់នោះ បានប្រព្រឹត្តបទល្មើសរួមមាន៖ * លួចឆ្លងដែនដោយខុសច្បាប់ ចំនួន៥៥៦លើក មនុស្ស…
មន្ត្រីជំនាញរបស់អង្គភាពស៉ីម៉ាក់ ចាប់ផ្តើមបោសសម្អាតគ្រាប់បែក នៅលើប្រាសាទព្រះវិហារ
ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបានបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសកម្មភាពនៃមន្ត្រីជំនាញរបស់អង្គភាពស៉ីម៉ាក់ ចាប់ផ្តើមបោសសម្អាតគ្រាប់បែក នៅលើប្រាសាទព្រះវិហារ។ ជាមួយនឹងរូបភាពបង្ហាញពីគ្រាប់បែកជាច្រើន លោក ហេង រតនា បានសរសេរសារដូច្នេះថា «ប្រាសាទព្រះវិហារ ជាសម្បត្តិមនុស្សជាតិលើពិភពលោកនេះ និងជាទីតាំងមានស័ក្តិសិទ្ធិភាព ត្រូវបានរងការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងកម្ទេច បំផ្លិចបំផ្លាញដ៏មហាឃោរឃៅព្រៃផ្សៃ ដោយសារការឈ្លានពានបូរណភាពទឹកកម្ពុជាទាំងកំរោលរបស់សៀម។ អ្នកបំផ្លិចបំផ្លាញត្រូវតែមានការទទួលខុសត្រូវ»៕
ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ យាងសួរសុខទុក្ខវីរៈកងទ័ពសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ)៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ព្រះអង្គសព្វព្រះរាជហឫទ័យ យាងសួរសុខទុក្ខវីរៈកងទ័ពសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕
សម្តេចមហាបវរធិបតី អំពាវនាវពលរដ្ឋខ្មែរបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំ
ភ្នំពេញ)៖ តាមរយៈសារពិសេសនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែខ្លាំងក្លា។ សម្តេចមហាបវរធិបតី បានគូសរំលេចថា នៅពេលនេះជាពេលវេលាដែលកម្ពុជា ត្រូវបង្កើនស្មារតីសាមគ្គីជាតិ និងការរួបរួមជាតិជាធ្លុងមួយឱ្យកាន់តែរឹងមាំជាងពេលណាទាំងអស់។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្តែងក្តីសង្ឃឹមថា ជាមួយការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្រោមទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ប្រជាជាតិកម្ពុជា ប្រាកដជានឹងជម្នះការលំបាកទាំងនេះបានដោយជោគជ័យ និងអាចកសាងប្រទេសជាតិឡើងវិញជាមួយភាពធុន និងវិបុលភាពកាន់តែខ្លាំងក្លា។ ទន្ទឹមនឹងការថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ បន្តជួយកម្ពុជាដោះស្រាយការលំបាកកើតពីសង្គ្រាមកម្ពុជា-ថៃ
ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយដល់កម្ពុជាដោះស្រាយការលំបាកទាំងឡាយកើតពីសង្គ្រាមកម្ពុជា-ថៃ។ ការអំពាវនាវបានធ្វើឡើងតាមរយៈសារពិសេសនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ។ ក្នុងសារពិសេសនេះ ក្រៅពីបង្ហាញនូវវិធានការដោះស្រាយផលប៉ះពាល់នានាកើតចេញពីសង្គ្រាមកម្ពុជា-ហើយនោះ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន រដ្ឋាភិបាលសហរដ្ឋអាមេរិក ធនាគារអភិវឌ្ឍន៍អាស៊ី ADB បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានផ្តល់ជំនួយជាសម្ភារ និងហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយបញ្ហានានាដល់ជនភៀសសឹក ជាពិសេសការស្តារជីវភាពរស់នៅរបស់ជនភៀសសឹកនៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ និងការជួសជុលស្តារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាពិសេសសាលារៀន និងមណ្ឌលសុខភាព។…
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ ប្រធានាធិបតីអាមេរិក បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ
ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជាពិសេសការអនុវត្តន៍សេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះជាការបញ្ជាក់របស់លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក។ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Michael George DeSombre ចូលជួបសម្តែងការគួរសម…
ក្រសួងការងារ៖ ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពី ប្រទេសថៃ
ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជាង ៨៣ ៦៨៥ម៉ឺនកន្លែង នៅទូទាំងប្រទេស សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។ ក្រសួងបានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមករាថា ឱកាសការងារចំនួន ៨៣ ៦៨៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ រាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេ រួមមាន៖…