ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា ក្នុងជម្លោះខ្មែរ-ថៃ អ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការថតចងក្រងឯកសារទុកជាប្រវត្តិសាស្រ្ត និងផ្សព្វផ្សាយនូវឈឺចាប់របស់កម្ពុជាទៅកាន់ពិភពលោក ឱ្យដឹងពីទង្វើទាហានថៃ ដែលធ្វើសកម្មភាពរំលោភបំពានដែនអធិតេយ្យភាពកម្ពុជា។ លោកមានប្រសាសន៍ថា ទោះបីជា ភាគីទាំងពីរ អនុវត្តបទឈប់បាញ់ហើយក៏ដោយ ប៉ុន្តែតួនាទីរបស់អ្នកសារព័ត៌មាន មិនទាន់ចប់នោះទេ ដោយសារសកម្មភាពរបស់ទាហានថៃ នៅបន្តនៅឡើយ ជាពិសេសតាមតំបន់ជាច្រើន ដែលទាហានថៃបានចូលកាន់កាប់នៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជា។ លោកបានគូសបញ្ជាក់ថា «អ៊ីចឹងតួនាទីរបស់អ្នកសារព័ត៌មានសំខាន់ណាស់ ក្នុងការចុះទៅដល់ទីតាំងទាំងអស់នោះ ដើម្បីកត់ត្រា បង្ហាញ និងផ្សព្វផ្សាយចងក្រងនូវឯកសារទាំងអស់នោះជាប្រវត្តិសាស្រ្តផង…
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន វាយតម្លៃខ្ពស់ការរួមចំណែករបស់អ្នកសម្របសម្រួល អ.ស.ប. ប្រចាំកម្ពុជា មុនបញ្ចប់អាណត្តិ
ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាមួយបណ្តាតំណាង…
ប្រជាជនភៀសសឹកមកពីតំបន់បឹងត្រកួន អំពាវនាវឱ្យសហគមន៍អន្តរជាតិជួយដោះស្រាយបញ្ហាដីធ្លី និងផ្ទះសម្បែង ដែលយោធាថៃបានព័ទ្ធយក ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ
បន្ទាយមានជ័យ)៖ ប្រជាជនភៀសសឹកមកពីតំបន់បឹងត្រកួន ជាង ១៥០០ គ្រួសារ បានបង្ខំចិត្តបម្លាស់ទីទៅកាន់ជម្រកសុវត្ថិភាពជាច្រើនលើក ដើម្បីគេចផុតពីគ្រោះថ្នាក់នៃគ្រាប់កាំភ្លើង និងគ្រាប់បែក ដែលយោធាថៃបានប្រើប្រាស់បាញ់ និងទម្លាក់មកលើលំនៅដ្ឋានរបស់ជនស៊ីវិល។ ថ្លែងទាំងអួលដើមក លោកយាយ ថន ប្រជាពលរដ្ឋរស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបរាប់ពីផលលំបាកជាច្រើន ដែលបានកើតឡើងដោយសារសកម្មភាពរបស់យោធាថៃ ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មក។ លោកយាយ បានសម្ដែងនូវការឈឺចាប់យ៉ាងខ្លាំង ដោយអះអាងថា ពេញមួយជីវិត លោកយាយទើបតែរស់នៅក្រោមសុខសន្តិភាពបានមិនយូរប៉ុន្មានឆ្នាំផង…
រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ រយៈពេល១ឆ្នាំទៀត
ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការពន្យារកាលបរិច្ឆេទដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។ ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា «អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ១២៧៩២ សហវ ចុះថ្ងៃទី២៤…
ក្លិបអ្នកកាសែតកម្ពុជា បន្តចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ ដល់អ្នកសារព័ត៌មាន រួមចំណែកជំរុញការផ្សព្វផ្សាយព័ត៌មានពិតជុំវិញការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា នៅតាមតំបន់ព្រំដែន
ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ ដល់អ្នកសារព័ត៌មានចំនួន ២១រូប មកពី ២០ស្ថាប័ន ដើម្បីលើកទឹកចិត្ត និងគាំទ្រការធ្វើសេចក្តីរាយការណ៍ បទយកការណ៍ និងផ្សព្វផ្សាយព័ត៌មានពិតជាច្រើនទាក់ទងនឹងការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា នៅតាមតំបន់ព្រំដែន។ គិតសរុបទាំងពីរលើក ក្លិបអ្នកកាសែតកម្ពុជា បានចែកអាវក្រោះ និងមួកសុវត្ថិភាព ដល់អ្នកសារព័ត៌មានចំនួនជិត១០០ឈុត ដើម្បីជួយការពារសុវត្ថិភាព ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងទីកន្លែងងាយរងគ្រោះដទៃទៀតក្នុងតំបន់រងការវាយប្រហារពីទាហានថៃ។ អាវក្រោះ និងមួកសុវត្ថិភាពដែលមានស្លាកសញ្ញាអ្នកសារព័ត៌មាន…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី
កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី ។ នេះគឺជាការសោកស្តាយជាទីបំផុតមួយ សម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ជាធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ ដោយទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់ នៅគេហដ្ឋានរបស់សព ដែលកំពុងធ្វើបុណ្យតាមប្រពៃណី នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ …
ក្រសួងការបរទេសកម្ពុជា បង្ហាញទីតាំងដែលយោធាថៃ វាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើងគ្រប់គ្រងដីកម្ពុជាក្នុងខេត្តចំនួន៤ ដោយខុសច្បាប់ រាជរដ្ឋាភិបាលកម្ពុជាសូមសង្កត់ធ្ងន់ថា ការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា ដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហថៃទៅទៀត គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ការកាន់កាប់ និងបន្តកាន់កាប់ តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំង។ ការកាន់កាប់ទឹកដី ដែលទទួលបានពីការគំរាមកំហែង និងប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងដាច់ខាតនៃច្បាប់អន្តរជាតិ ដែលហាមឃាត់នូវការដណ្តើមយកទឹកដីដោយប្រើប្រាស់កម្លាំង។ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះ គឺគ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ៕
រាជរដ្ឋាភិបាលកម្ពុជាសូមសង្កត់ធ្ងន់ថា ការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា ដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហថៃទៅទៀត គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ការកាន់កាប់ និងបន្តកាន់កាប់ តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំង។ ការកាន់កាប់ទឹកដី ដែលទទួលបានពីការគំរាមកំហែង និងប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងដាច់ខាតនៃច្បាប់អន្តរជាតិ ដែលហាមឃាត់នូវការដណ្តើមយកទឹកដីដោយប្រើប្រាស់កម្លាំង។ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះ គឺគ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ៕
បណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌
ដីឥដ្ឋ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានសេចក្តីជូនដំណឹងដល់មន្ត្រីនគរបាលជាតិ ដែលមិនទាន់ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ អំពីការបើក វគ្គ បណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៏ លើកទី២។ ក-កាលបរិច្ឆេទទទួលពាក្យ: ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខ-កាលបរិច្ឆេទចូលរៀន: ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ គ-ថ្ងៃសិក្សា: សិក្សា៣ថ្ងៃក្នុង១សប្តាហ៍ (សុក្រ-សៅរ៍-អាទិត្យ) សម្រាប់ថ្ងៃចន្ទដល់ ថៃ្ងព្រហស្បតិ៍ សិក្ខាកាមត្រូវបំពេញ ការងារនៅអង្គភាពសាមី (អង្គភាព របស់សាមីខ្លួន) ជាធម្មតា ឃ-មុខសញ្ញាវគ្គបណ្តុះបណ្តាល: វគ្គបណ្តុះបណ្តាលបំពេញបន្ថែម ង-លក្ខខណ្ឌដើម្បីទទួលបានការបណ្តុះបណ្ដាល៖…
ក្រសួងការពារជាតិ ក្រើនរំលឹកជាថ្មីហាមប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន
ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ បានក្រើនរំលឹកជាថ្មី នូវសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទ។ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រសួងការពារជាតិ សូមធ្វើការណែនាំដូចខាងក្រោម ៖ ១៖ ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក…