សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៤៧០ គ.ស.២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គលវិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចក្រឡាហោម និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងបុព្វហេតុជាតិមាតុភូមិទទួលបាននូវវឌ្ឍនភាពថ្មីៗបន្ថែមទៀត។

 

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំនិងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងការកោតសរសើរយ៉ាងក្រៃលែងចំពោះគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងគុណូបការៈដ៏ធំធេងរបស់សម្តេចក្រឡាហោម ដែលកន្លងមកបានធ្វើពលីកម្មគ្រប់បែបយ៉ាង ជម្នះរាល់ការលំបាក តស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ រួមទាំងកសាងមូលដ្ឋានសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ សុខសុវត្ថិភាពសង្គម និងចូលរួមចំណែក ធ្វើឱ្យមានសុខសន្តិភាពពេញលេញ សម្រាប់ជាតិមាតុភូមិ រហូតដល់បច្ចុប្បន្ន។

 

ទន្ទឹមនេះសម្តេច រួមនឹងឥស្សរជនកំពូលៗនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលពោរពេញដោយបទពិសោធន៍ និងនីតិកោសល ជ្រៅជ្រះ ថ្វាយយោបល់លើព្រះរាជកិច្ចដឹកនាំសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ជាមួយនេះដែរសម្តេចនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានចូលរួមចំណែកកសាង អភិវឌ្ឍន៍សមិទ្ធផលសង្គម

និងកសាងមូល ធនមនុស្ស បំផុសកម្លាំងរួមសាមគ្គីជាធ្លុងមួយ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

 

ក្នុងឱកាសសិរីសួស្តីដ៏ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាជាតិ មាតុភូមិកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» សូមជួយអភិបាលប្រោះព្រំ គ្រងរក្សាសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទី ស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *