ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ទីតាំងសាធារណៈ ឯកជន និងផ្ទះពលរដ្ឋជន ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងឈ្លានពានថៃ

ឧត្តរមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមជាមួយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង ទីតាំងសាធារណៈ ទីតាំងឯកជន និងផ្ទះសម្បែងប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងយោធាឈ្លានពានថៃនាពេលកន្លងមក។   បន្ទាប់ពីបានពិនិត្យវាយតម្លៃជាក់ស្តែងរបស់ក្រុម (AOT) លោក ម៉េត មាសភក្តី បានស្នើសុំឱ្យក្រុមការងារនេះ ពាំនាំស្ថានភាពពិតនៃការវាយប្រហារ…

ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាក់ឱ្យប្រជាពលរដ្ឋ អាចទទួលសេវារបស់អង្គភាពច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ

ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៦នេះ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋ អាចទទួលសេវារបស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ គេហទំព័ររបស់ក្រសួងមហាផ្ទៃ «website» និងទាំង App «online.owso.gov.kh» OWSM CAMBODIAGeneral Department of Administration, MOI ខណៈក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានសមទ្ធផលជាច្រើន គួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។   លោក ហុក ហួលីម នាយករដ្ឋបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៌ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦…

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល

ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល។   សេចក្ដីជូនដំណឹង បានឲ្យដឹងថា កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញមានសកម្មភាពនាំចូល ចែកចាយ ដំឡើង ប្រើប្រាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម លក់ឧបករណ៍ទូរគមនាគមន៍ ឬ ឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ នៅលើទីផ្សារកម្ពុជា ដូចជា ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ (Booster/Repeater)…

សាររបស់សម្តេចបវរធិបតី បញ្ជាក់ស្នូលប្រាំមួយជ្រុង នៃការដឹកនាំជាតិ៖ តើទិសដៅកម្ពុជាពេលនេះ ត្រូវតម្រង់ទៅកាន់ទីណា?

ភ្នំពេញ)៖ នៅក្នុងគ្រាដែលអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយ កំពុងត្រូវរងដោយអំពើឈ្លានពានពាក្យសម្តីពីប្រមុខរាជរដ្ឋាភិបាល មិនមែនជាការនិយាយធម្មតាទៀតឡើយ។ ពាក្យមួយម៉ាត់ៗ ក្លាយជាគន្លឹះសម្រាប់កំណត់សេចក្តីពិត ជាជំហរសម្រាប់ឆ្លើយតបនឹងស្ថានការណ៍ និងជាការគូសខ្សែទិសដៅសម្រាប់ជាតិទាំងមូល។ សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ មិនត្រឹមតែបង្ហាញពីដំណាក់កាលប្រឈមមុខនៃស្ថានការណ៍ជាតិបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់យ៉ាងច្បាស់នូវទិសដៅអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិបទនៃការរងការរំលោភបំពានលើទឹកដី។   សេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី បានរំលេចយ៉ាងច្បាស់នូវសារស្នូល និងអាទិភាពធំៗចំនួនប្រាំមួយ ដែលភ្ជាប់គ្នាជាស៊ុមយុទ្ធសាស្ត្រតែមួយពីជាតិ នយោបាយ សង្គម សន្តិសុខ រហូតដល់រូបភាពអន្តរជាតិ។ សារទាំងនេះ មិនមែនជាប្រធានបទដាច់ដោយឡែក…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសកម្មភាពការងាររបស់រាជរដ្ឋាភិបាល

ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសកម្មភាពការងាររបស់រាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី។

អ្នកនាំពាក្យស្តីទីក្រសួងការបរទេស៖ រាជរដ្ឋាភិបាល និងមន្ដ្រីការទូត បានខិតខំប្រឹងប្រែងដើម្បីរក្សាការពារអធិបតេយ្យភាពដែនដីកម្ពុជា

ភ្នំពេញ)៖ លោក ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ ជុំវិញការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា ឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត។   លោកបានថ្លែងថា «ក្រោយការចូលជាធរមាននៃបទឈប់បាញ់ នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៅតែបន្តកិច្ចប្រឹងប្រែងឥតឈប់ឈរ ដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត…

រាជរដ្ឋាភិបាលសម្រេចព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល របស់សហគ្រាសឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ រហូតដល់ដំណាច់ឆ្នាំ២០២៨

ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចព្យួរទុកការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ រហូតដល់ដំណាច់ឆ្នាំ២០២៨។ នេះបើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។   ក្នុងប្រកាសបានបញ្ជាក់ថា «ប្រកាសនេះ មានគោលបំណងព្យួរ ទុកការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូលរបស់សហគ្រាស ក្នុងវិស័យ ឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដើម្បីឱ្យមាននិរន្តរភាព ជំរុញការនាំចេញ និងបង្កើតការងារដល់កម្មករ កម្មការិនី ព្រមទាំងប្រជាពលរដ្ឋ ដែលទទួលបានផលប្រយោជន៍ពីវិស័យនេះ»។   សហគ្រាសដូចមានចែងក្នុងប្រការ២…

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវសាមគ្គីភាពគ្នាជាធ្លុងមួយ និងការចូលរួមពីគ្រប់តួអង្គ ដើម្បីលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធ នឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផលប្រយោជន៍ជាតិ !.

ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញសារជូនដល់ប្រជាពលរដ្ឋដោយ បានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់គ្នាប្រែក្លាយការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ឲ្យក្លាយជាការប្តេជ្ញាចិត្តដ៏មោះមុត ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តលើកឡើងថា យើងត្រូវសាមគ្គីភាពគ្នាជាធ្លុងមួយ និងការចូលរួមពីគ្រប់តួអង្គ ដើម្បីលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធ នឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផលប្រយោជន៍ជាតិ ! ខាងក្រោមជាខឹ្លមសារទាំងស្រុងរបស់សម្តេចធិបតី៖   ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ !…

អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅដើមខែមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងចំនួនបួន ចំនួន៦លើក ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ

ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។   លោកស្រី បានឱ្យដឹងថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។…

ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ពលរដ្ឋភៀសសឹកជាង៤៩ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង១៥ម៉ឺននាក់

ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៤,០៨៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៩ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។   ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៥៥,៥០៦នាក់ ក្នុងនោះស្រ្តីមាន៨០,៨៤១នាក់ និង កុមារ៥០,៦០៦នាក់។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ…