ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានកិត្តិយស សមាជិក សមាជិកា នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទូលព្រះបង្គំជាខ្ញុំផ្ទាល់ បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «នៅក្នុងឱកាសដ៏ថ្លៃថ្លានៃការអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦…
ប្រធានគណបក្សប្រជាជនកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចម៉ែ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងមូល បានថ្វាយសារលិខិត បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា នាឱកាសឆ្លងឆ្នាំថ្មី…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អង្ករ ៦០តោន, ទឹកសុទ្ធ ១ពាន់កេស និងភេសជ្ជៈ ១ពាន់កេស ដល់រដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ និងផ្តល់ភួយចំនួន ១២,៥០០ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន៧ សម្រាប់ជួយដល់ប្រជាជនភៀសសឹក
ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនរដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងនោះរដ្ឋបាលខេត្តឧត្តរមានជ័យទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៤០០កេស និងភេសជ្ជៈ វី-កូឡា ៤០០កេស, ខេត្តបន្ទាយមានជ័យ ទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស…
ក្រសួងអប់រំ អនុញ្ញាតឱ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញ ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបាណន់ ខេត្តបាត់ដំបង
ភ្នំពេញ)៖ ដោយសភាពការណ៍ព្រំដែនមានភាពប្រសើរឡើងក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និង កីឡាខេត្តបាត់ដំបង បានសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបាណន់ បើកដំណើរការបង្រៀន និងរៀនឡើងវិញចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរអប់រំ យុវជន និង កីឡាខេត្តបាត់ដំបង៖
ក្រសួងការពារជាតិ៖ ក្រោយបទឈប់បាញ់ចូលជាធរមាន មកទល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ សភាពការណ៍តាមព្រំដែនមានភាពស្ងាត់ស្ងាត់
(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានឲ្យដឹងថា សភាពការណ៍ជួរមុខក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ បន្ទាប់ពីកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម និងចូលជាធរមាននៅវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់វេលាម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់។ បើតាមក្រសួងការពារជាតិកម្ពុជា, កងកម្លាំងរបស់កម្ពុជា បាននិងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់៕
JBC កម្ពុជា ផ្ញើកំណត់ទូតទៅ JBC ថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប
(ភ្នំពេញ)៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើកំណត់ទូតទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដោយស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមា។ ការងារវាស់វែងនិងខណ្ឌសីមារួមមានដូចជា៖ ១៖ បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោល ព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ
ពោធិ៍សាត់)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ កាលពីពេលកន្លងទៅ ហើយដែលបច្ចុប្បន្នក្រុមគ្រួសារសពស្នាក់នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានពលីក្នុងសមរភូមិ, អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារ លោកវរសេនីយ៍ទោ…
ប្រមុខការទូតកម្ពុជា-ថៃ និងចិន ជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំត្រីភាគី នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយជម្លោះព្រំដែន
ភ្នំពេញ)៖ ក្រោមការសម្របសម្រួលរបស់ភាគីចិន, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយរដ្ឋមន្រ្តីការបរទេសថៃ និង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាព្រំដែន។ កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព…
លោក ឃួង ស្រេង និងភរិយា ចូលរួមវេចខ្ចប់អំបុក នាំយកទៅចែកជូនដល់វីរកងទ័ព វីរកងនគរបាលជាតិ និងប្រជាពលរដ្ឋភៀសសឹក
ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើននាក់ទៀត នៅរសៀលថ្ងៃអាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមវេចខ្ចប់អំបុក នៅសាលារាជធានីភ្នំពេញ ដើម្បីនាំយកទៅចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជាតិ និងប្រជាពលរដ្ឋជាជនភៀសសឹក។ អំបុកជាង២តោន បានវេចខ្ចប់ ដោយច្រកជាថង់តូចៗ ដើម្បីងាយស្រួលយកទៅបែងចែកជូនវីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខ។ លោក ឃួង ស្រេង និងលោកស្រី រួមនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារមនុស្សធម៌នេះយ៉ាងញាប់ដៃញាប់ជើង ដែលបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ…
រដ្ឋាភិបាលចិន ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន (ប្រមាណ២លាន៨សែនដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជាដើម្បីជួយដល់ជនស៊ីវិលដែលរងផលប៉ះពាល់ដោយសង្រ្គាមកម្ពុជាថៃ
ភ្នំពេញ)៖ ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន (ប្រមាណ២លាន៨សែនដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជា។ លោក វ៉ាង វិនពីន បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ជំនួយដំបូងរបស់ចិនបានមកដល់កម្ពុជា ដែលរួមមានតង់ ភួយ និងអាហារ។ ការផ្គត់ផ្គង់ទាំងនេះនឹងក្លាយជាជំនួយទាន់ពេលវេលាសម្រាប់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ ដើម្បីកែលម្អស្ថានភាពរស់នៅ និងជម្នះការលំបាកនាពេលបច្ចុប្បន្ន៕