ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ត្រី ឌុល ដេត វីរយុទ្ធជនឈរជើងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ

Oplus_16908288

 

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ឌុល ដេត វីរយុទ្ធជនឈរជើងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ដែលបានទទួលមរណភាពដោយសាររបួសពីសមរភូមិ។

 

អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្រ្តី រួមមាន លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងយោធពើខេមរភូមិន្ទ ព្រមទាំងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត។ សូមបញ្ជាក់ថា សពលោកវរសេនីយ៍ត្រី ឌុល ដេត ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន នៃសព ស្ថិតក្នុងភូមិអន្លង់ថ្នឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ហ៊ុន ម៉ានី សូមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ សាច់ញាតិ និងយុទ្ធមិត្តរួមអាវុធរបស់ លោកវរសេនីយ៍ត្រី ឌុល ដេត។ ជាមួយគ្នានោះដែរ លោកសូមសម្តែងនូវការគោរព និងដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជន ដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុការពារជាតិ និងទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *