សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភាគឦសានទទួលបានសំណើការវិនិយោគ ៧២គម្រោង ក្នុងនោះ៥៧គម្រោង បានពិនិត្យ បន្តនីតិវិធី

(ស្ទឹងត្រែង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភាគឦសាន ខេត្តទាំង៤ នៅភាគឦសាន ទទួលបានសំណើការវិនិយោគចំនួន ៧២គម្រោង ក្នុងនោះ ៥៧គម្រោងបានពិនិត្យ និងបន្តនីតិវិធី, ៧២គម្រោងនេះមានទុនវិនិយោគសរុបប្រមាណ ២.៧ពាន់លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋជាង ៨ម៉ឺននាក់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង…

សម្តេចធិបតី ហ៊ុន ម៉ាណែត រម្លឹកថាពេលដាក់លោក សរ សុពុត្រា មកកាន់ខេត្តស្ទឹងត្រែង សម្តេចបានផ្តាំថាទៅដឹកនាំខេត្តមិនត្រូវមានគំនិតថា ទៅដឹកនាំខេត្តនឹងទទួលបានអ្វី ឬសល់អ្វីខ្លះនោះទេ

(ស្ទឹងត្រែង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រម្លឹកថា ពេលតែងតាំងលោក សរ សុពុត្រា មកកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែង សម្តេចបានផ្តាំផ្ញើថា ការដឹកនាំខេត្តមិនត្រូវមានគំនិតថា នឹងទទួលបានអ្វី ឬសល់អ្វីខ្លះនោះទេ ផ្ទុយទៅវិញត្រូវគិតពីការកសាងស្នាដៃបន្សល់ទុកជូនប្រជាជន និងខេត្ត។ ការរម្លឹកបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់ទៅឯកឧត្តម…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ផ្លូវក្រវាត់ព្រំដែន បានប្រើប្រាស់ថវិកាប្រជាពលរដ្ឋដោយតម្លាភាព

(ភ្នំពេញ)៖ ក្នុងឱកាសដែលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងខេត្តស្ទឹតត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសាងសង់ផ្លូវក្រវាត់ព្រំដែន ដែលប្រើប្រាស់ថវិកាពីការចូលរួមរបស់ប្រជាពលរដ្ឋ ត្រូវបានអនុវត្តដោយតម្លាភាព និងដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ពលរដ្ឋសូមអញ្ជើញមកមើលផ្លូវដែលខ្លួនបានចូលរួម ហើយពលរដ្ឋដែលមិនបានចូលរួម ក៏ជាផ្លូវសម្រាប់ប្រទេសជាតិរបស់យើង នៃការចូលរួមរបស់ពលរដ្ឋយើងដែលបារម្ភរឿងព្រំដែនរបស់ជាតិ […] អត់មានរឿងដែលថាមិនតម្លាភាពនោះទេ»។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងផងដែរថា សម្ដេចបានណែនាំឲ្យវិស្វកម្មដាក់សិលាចារឹកនៅតាមផ្លូវ…

អភិបាលរាជធានីភ្នំពេញ ណែនាំអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាមួយការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាមួយនឹងការជំរុញផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ មួយកម្រិតថែមទៀត ខណៈប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននិងកំពុងរស់នៅក្នុងបែបស៊ីវិល័យ។ ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ខណៈលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង…

ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងដូចតទៅ -ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តស្ទឹងត្រែងបានពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តទាំងពីរនៃប្រទេសឡាវដែលមានព្រំដែនជាប់គ្នា និងខេត្តសម្ព័ន្ធមេត្រីភាពចំនួន៤ នៃប្រទេសវៀតណាម ព្រមទាំងកំពុងរៀបចំឯកសារបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងពីនចូវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ថ្មីៗនេះ ខេត្តស្ទឹងត្រែង និងខេត្តហ្សាឡាយ ក៏បានសហការរៀបចំវេទិកាជំរុញការវិនិយោគ លើកទី១ ឆ្នាំ២០២៦ ដោយខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ។

-ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ខេត្តស្ទឹងត្រែងក៏បានសហការសម្របសម្រួលការងារជាប់ជាប្រចាំ លើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ជាមួយភាគីឡាវដោយបានបោះបង្គោលលើដីជាក់ស្តែងចំនួន ២៣៧ទីតាំង ស្មើនឹង២៥៣បង្គោល។ ជាពិសេស សមិទ្ធផលសម្រេចបានដើមអាណត្តិទី៧ របស់រាជរដ្ឋាភិបាល គឺបានឯកភាពរួមគ្នាកំណត់បានទីតាំងបង្គោលព្រំដែន លេខ០៣៣ និងកំពុងដំណើរការបោះបង្គោលបំពេញបន្ថែមជាបណ្តើរៗឆ្ពោះទៅបោះបង្គោលមេ។ ក្នុងខែកក្កដាកន្លងទៅនេះ ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ បានឯកភាពរួមគ្នាដើម្បីធ្វើការជួសជុលកែលម្អឡើងវិញកំណាត់ផ្លូវ រងការខូចខាត ក្បែរច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ។ -ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ក្រៅពីសមិទ្ធផលដែលបានសម្ពោធនៅថ្ងៃនេះ…

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណលោក Dmitry MEDVEDEV ប្រធានគណបក្សរួបរួមរុស្ស៊ី ដែលបានផ្ញើសារជូនពរសម្តេច ក្នុងឱកាសខួបចម្រើនជន្មាយុ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណ លោក Dmitry MEDVEDEV ប្រធានគណបក្សរួបរួមរុស្ស៊ី ដែលបានផ្ញើសារជូនពរសម្តេច ក្នុងឱកាសខួបចម្រើនជន្មាយុ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ សារលិខិតរបស់សម្តេចតេជោផ្ញើជូនលោក Dmitry MEDVEDEV មានខ្លឹមសារដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសារអបអរសាទរយ៉ាងស្មោះសរ និងសព្ទ សាធុការពរដ៏បវរមហាប្រសើរ ដែលឯកឧត្តម បានផ្ញើមកខ្ញុំ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ខ្ញុំ។ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ…

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណប្រធានាធិបតីមីយ៉ាន់ម៉ា ដែលបានផ្ញើសារជូនពរសម្តេច ក្នុងឱកាសខួបចម្រើនជន្មាយុ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណលោក មីន អោង ឡាំង ប្រធានាធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលបានផ្ញើសារជូនពរសម្តេច ក្នុងឱកាសខួបចម្រើនជន្មាយុ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ សារលិខិតរបស់សម្តេចតេជោផ្ញើជូនលោក មីន អោង ឡាំង មានខ្លឹមសារដូច្នេះថា៖ «ខ្ញុំសូមថ្លែងនូវការដឹងគុណអស់ពីដួងចិត្ត ចំពោះសព្ទសាធុការពរប្រកបដោយសមានចិត្តរបស់ ឯកឧត្តម ជូនខ្ញុំ ក្នុងឱកាសនៃថ្ងៃខួបចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ របស់ខ្ញុំ។ ខ្ញុំពិតជារីករាយដែលគុណតម្លៃវប្បធម៌…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំប្រចាំឆមាសលេីកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសលេីកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នៅវិមានសន្តិភាព៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាល និងចែកបណ្ណមូលនិធិសមធម៌សុខាភិបាល រួមទាំងផ្តល់អំណោយជូនលោកតា លោកយាយ អ៊ំពូមីង កុមារា កុមារី រស់នៅអង្គការមូលនិធិកុមារកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ( ម.ស.ស) រួមទាំងផ្តល់អំណោយដូចជាអង្ករ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់លោកតា លោកយាយ អ៊ំពូមីង កុមារា កុមារី រស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានថ្លែងថា «នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងរំភើបដោយភាពកក់ក្តៅ ពេលបានមកជួបសំណេះសំណាល…

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យទីតាំងមណ្ឌលសុខភាពតេជោមរកត នៅឃុំមរកត ស្រុកជាំក្សាន្ត កន្លែងដែលទាហានថៃ វាយប្រហារដោយទម្លាក់គ្រាប់បែកពីយន្តហោះ F-16 និងគ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ

(ព្រះវិហារ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា…