(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លៀតពេល ជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៏ ចំគោលដៅដែលសហគមន៍ចង់បាន។ វីដេអូសំណេះសំណាល ដែលសម្តេចបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែសីហា សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ក្រៅពីការរៀបចំកែលម្អហេត្ថារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់ ក៏នឹងត្រូវផ្តល់ជូនផងដែរ ក្នុងគោលដៅពង្រឹងនិងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បីត្រៀមទទួលអ្នកទេសចរ…
ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ សេចក្តីណែនាំនេះធ្វើឡើងដោយយកចិត្តទុកដាក់ខ្ពស់ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦ ពាក់ព័ន្ធនឹងការពង្រឹងសីលធម៌សង្គម ការលើកកម្ពស់តម្លៃ និងការការពារសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ក្នុងន័យនេះ អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
(ព្រៃវែង-ស្វាយរៀង)៖ ដោយមានការគិតគូរជាបន្តបន្ទាប់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តព្រៃវែង ចំនួន ៥ខ្នង និងខេត្តស្វាយរៀង ចំនួន ២ខ្នង។ ផងដែរនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…
អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ
(ភ្នំពេញ)៖ លោក Elbridge Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិក បានបង្ហាញការស្វាគមន៍ និងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងកម្ពុជា និងថៃ។ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយលោកអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិក ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់របស់លោកមកកាន់ប្រទេសកម្ពុជា។ លើបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី បានគូសរំលេចថា ក្នុងជំនួបនោះ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលអាមេរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់កន្លងមក និង…
លោក ឃួង ស្រេង៖ កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ត្រូវតែធ្វើឱ្យបានជាដាច់ខាត
(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ត្រូវតែធ្វើឱ្យបានដាច់ខាត និងត្រូវនិយាយឱ្យបានពិរោះពីសារ មានវិជ្ជាជីវៈជាមួយពលរដ្ឋ។ លោកបញ្ជាក់ថា បើទោះបី តាមប៉ុស្តិ៍ មានមន្ត្រីប៉ូលីសតិច ឬច្រើន តែដាច់ខាតត្រូវតែធានាសន្តិសុខ សុវត្ថិភាពឱ្យបាន មិនត្រូវផ្តេកផ្តួលទៅតាមកម្លាំងនោះទេ ហើយបើត្រូវការកម្លាំងត្រូវស្នើមកអធិការដ្ឋាន។ លោក ឃួង ស្រេង គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ…
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនប្រធានាធិបតីចិនលោក ស៉ី ជិនពីង ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Zhu Rongji អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតជូនលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Zhu Rongji អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកប្រធានាធិបតី ស៉ី ជិនពីង មានខ្លឹមសារថា៖ «ខ្ញុំមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម Zhu Rongji អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជន្មាយុ៩៨ឆ្នាំ…
ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ការអភិរក្សដំរីព្រៃជាកាតព្វកិច្ចរួម ដើម្បីរក្សាសក្តានុពលសម្រាប់វិស័យទេសចរណ៍ធម្មជាតិ បង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់សហគមន៍
(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចការអភិរក្សដំរីខ្មែរ មិនមែនជាកាតព្វកិច្ចដាច់ដោយឡែក ពីការអភិវឌ្ឍប្រទេសជាតិនោះឡើយ។ យើងទាំងអស់គ្នាត្រូវធានានូវការវិវឌ្ឍនាពេលបច្ចុប្បន្ន ដោយមិនធ្វើឱ្យបាត់បង់ធនធាន និងបេតិកភណ្ឌធម្មជាតិ ដែលកូនចៅរបស់យើងត្រូវការឃើញនៅថ្ងៃអនាគតនោះឡើយ។ ការបញ្ជាក់បែបនេះរបស់អភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសលោកអញ្ជើញចូលរួមជាសហអធិបតីភាពក្នុង «រាត្រីសមោសរដើម្បីអភិរក្សសត្វដំរី» ដែលរៀបចំឡើងដើម្បីរៃអង្គាសថវិកាទ្រទ្រង់កិច្ចការអភិរក្ស។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា, ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់…
ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា, រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវឱ្យរួមគ្នាការពារដំរី ដើម្បីមរតកធម្មជាតិ និងអត្តសញ្ញាណខ្មែរ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា បានអំពាវនាវដល់សាធារណជន និងសប្បុរសជនទាំងអស់ ឱ្យរួមគ្នាការពារ និងវិនិយោគលើការអភិរក្សសត្វដំរី ដើម្បីធានាអនាគតនៃមរតកមានជីវិតរបស់កម្ពុជា។ ការអំពាវនាវបែបនេះរបស់ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា បានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសលោកអញ្ជើញចូលរួមជាសហអធិបតីភាពក្នុង «រាត្រីសមោសរដើម្បីអភិរក្សសត្វដំរី» ដែលរៀបចំឡើងដើម្បីរៃអង្គាសថវិកាទ្រទ្រង់កិច្ចការអភិរក្ស។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ លោក លោកស្រី សប្បុរសជន ដៃគូអភិរក្ស ភ្ញៀវកិត្តិយសជាតិ…
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្ដ្រី ស សុខា ដឹកនាំកិច្ចប្រជុំស្ដីពីការទប់ស្កាត់លំហូរគ្រឿងញៀន
(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការទប់ស្កាត់លំហូរគ្រឿងញៀន នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដែលមានតួនាទីភារកិច្ច និងការទទួលខុសត្រូវរួមគ្នាលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន៕
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីពីគោលបំណងនៃការបង្កើត កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ CLV-DTA គឺដើម្បីការអភិវឌ្ឍន៍ មិនមែនបាត់បង់អធិបតេយ្យជាតិនោះទេ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានរំលឹកជាថ្មីនូវវត្ថុបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ CLV-DTA គឺដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ មិនមែនដើម្បីធ្វើឱ្យបាត់បង់អធិបតេយ្យជាតិនោះទេ បើទោះបីជាកម្ពុជាបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាមកាលពីឆ្នាំ២០២៤ក៏ដោយ។ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅខេត្តស្ទឹងត្រែង សម្តេចធិបតីបានពន្យល់ថា CLV-DTA ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ដោយសារតែបន្ទាប់ពីចប់សង្រ្គាមឆ្នាំ១៩៩៨ ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី គ្មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូច្នេះហើយដើម្បីពន្លឿនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភូមិភាគឦសាន្ត ដូចជាខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សម្តេចតេជោ…