(ភ្នំពេញ)៖ យោងតាមមន្ត្រីជាន់ខ្ពស់កម្ពុជាបានឱ្យដឹងថា «នៅក្នុងជំនួបត្រីភាគីរវាងកម្ពុជា ហ្វីលីពីន និងថៃ នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ភាគីថៃបានទទួលស្គាល់នូវការជូនដំណឹង អំពីជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជា និងថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា។ សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ហើយកម្ពុជាមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការរបស់ភាគីថៃនៅឡើយអំពីការលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្របតាមស្មារតីមាត្រា ៦៥ និង៦៧ នៃអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីច្បាប់សន្ធិសញ្ញា»។ According to…
ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ស្ថិតក្នុងវត្តសិរីឧត្ដម (ហៅវត្តត្របែក) ក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្នុងឱកាសនោះលោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់អាជ្ញាធរ និងពុទ្ធបរិស័ទ ដែលបានរួមគ្នាស្ថាបនាសមិទ្ធិផលដ៏វិសេសវិសាលនេះឡើង។ សមិទ្ធិផលដែលលេចចេញជារូបរាងនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានឡើយពីកត្តាសុខសន្តិភាព ដែលអនុញ្ញាតឱ្យយើងមានឱកាសកសាង…
ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ស្នើឱ្យគ្រប់មូលដ្ឋានបន្តពង្រឹងស្មារតី «ដឹងមុន ឆ្លើយតបមុន និងជួយមុន»
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានស្នើឱ្យគ្រប់មូលដ្ឋានបន្តពង្រឹងស្មារតី «ដឹងមុន ឆ្លើយតបមុន និងជួយមុន»។ ដឹងមុន គឺត្រូវស្គាល់គ្រួសារងាយរងគ្រោះ។ ឆ្លើយតបមុន គឺមិនរង់ចាំឱ្យបញ្ហាក្លាយជាវិបត្តិ។ ជួយមុន គឺយកស្មារតីមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋ មុនពេលពួកគាត់អស់សង្ឃឹម។ ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា…
កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ
(កំពត)៖ ក្រោយចូលរួមពិធីសំណេះសំណាល និងទទួលអនុសាសន៍ដ៏ល្អៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រមាណ៥ម៉ោង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពត សមាជិកក្រុមប្រឹក្សាម្នាក់បានតែងកំណាព្យ ដែលមានចំណងជើងថា ៩ ឧសភា ទិវាមហាប្រសើរ។ @_ ប្រាំបួនឧសភាទិវាប្រពៃ ក្នុងសករាជថ្មីរីករាយសប្បាយ មន្ត្រីស្រុកក្រុងគ្រប់ឃុំទាំងឡាយ ប្រញាប់ប្រាស់កាយថ្ងៃពេញនិយម @_ បងប្អូនប្រុសស្រីមន្ត្រីរាជការ ខេត្តក្រុងប្រឹក្សាមូលមិត្តជួបជុំ ពិតស្ថិតក្នុងសាលសន្និសីទមនោរម្យ តេជោជាធំស្និទ្ធអធិបតី។(១) @_…
កម្ពុជា-ថៃ និងហ្វីលីពីន ជួបប្រជុំត្រីភាគី នៅសេប៊ូ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន
(ហ្វីលីពីន)៖ ក្រោមការសម្របសម្រួលរបស់ភាគីហ្វីលីពីន ដែលជាប្រធានអាស៊ាន នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ កម្ពុជា-ថៃ បានចូលរួមក្នុងជំនួបត្រីភាគី នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន។ កិច្ចប្រជុំនេះ ធ្វើឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោមការសម្របសម្រួលរបស់ ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកុស ជេអ។ កិច្ចប្រជុំធ្វើឡើងបន្ទាប់ពីភាគីថៃ បានដកខ្លួនចេញពី…
ពលរដ្ឋកម្ពុជាជាង ៨លាននាក់ អាចព្យាបាលជំងឺ ដោយមិនចំណាយប្រាក់ចេញពីហោប៉ៅផ្ទាល់ តាមរយៈប្រព័ន្ធគាំពារសុខភាពសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តពង្រីកវិសាលភាពនៃការគ្របដណ្តប់ នៃប្រព័ន្ធគាំពារសុខភាពសង្គមដល់ពលរដ្ឋកម្ពុជាចំនួន ៨ ២០២ ៣៩៧នាក់ នៅទូទាំងប្រទេសអាចព្យាបាលជំងឺនានា នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនដែលជាដៃគូររបស់ ប.ស.ស. ដោយមិនចាំបាច់ចំណាយប្រាក់ចេញពីហោប៉ៅផ្ទាល់នោះទេ។ ខណៈពលរដ្ឋដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួសទាំងស្រុង ក្នុងការព្យាបាលជំងឺតាមរយៈមូលនិធិសមធម៌សុខាភិបាល។ ក្រុមគោលដៅចំនួន ៨ ២០២ ៣៩៧នាក់ ឬស្មើ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី នៅហ្វីលីពីន
(សេប៊ូ, ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានពិភាក្សាទ្វេភាគីជាមួយ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែសសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីវៀតណាម នៅហ្វីលីពីន
(សេប៊ូ, ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានពិភាក្សាទ្វេភាគីជាមួយ លោក Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែសសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕
សម្តេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើក្រុមគ្រួសារ កងទ័ពឈរជើងការពារទឹកដី និងយុទ្ធជនពលី
(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជនផងដែរ។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងជំនួសសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរៈកងទ័ព ក៏ដូចជាវីរៈនគរបាលជាតិ…
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អាហារូបករណ៍៥០កន្លែង នៅប្រទេសចិន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រុមការងារ អ.ម.ត ក្រៅប្រទេស បានរៀបចំដំណើរ ការសម្ភាសបេក្ខជន ដាក់ពាក្យស្នើសុំអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី (អ.ម.ត) ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ លើកទី២ ចំនួន ៥០កន្លែង។…