គ.ជ.ប នឹងទទួលជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ពីរដ្ឋាភិបាលជប៉ុន

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យបានជ្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គ.ជ.ប នឹងរៀបចំពិធីប្រគល់-ទទួលផ្លូវការនូវជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត។

ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។

ពិធីប្រគល់-ទទួលនេះនឹងប្រព្រឹត្តទៅនៅសាលសន្និសីទសារព័ត៌មាននៃទីស្តីការ គ.ជ.ប (ជាន់ទី៥) ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *