
(កំពង់ស្ពឺ)៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៣៖១០នាទីនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឆ្មក់បង្រ្កាបជាក់ស្ដែងនូវករណីគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ស្ថិតនៅចំណុចរោងចាំស្រែមួយកន្លែង ក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង៤នាក់រួមមាន៖
*ទី១៖ ឈ្មោះ ភិន មាស អាយុ៣៦ឆ្នាំ ភូមិព្រៃពពេល ឃុំពើក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
*ទី២៖ ឈ្មោះ ឈឺន គុណ អាយុ៤៦ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
*ទី៣៖ ឈ្មោះ គង់ វិច្ឆិកា អាយុ១៨ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
*ទី៤៖ ឈ្មោះ ញ៉ាន ចាន់សៅ អាយុ២៧ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
កម្លាំងជំនាញអាវុធហត្ថចាប់យកវត្ថុតាងបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់, ទូរសព្ទចំនួន៧គ្រឿង, កាំបិតចំនួន២ដើម, កំណាត់ឈើចំនួន១ដើម (ប្រវែងប្រហែល កន្លះម៉ែត្រ), លោហៈធាតុពណ៌លឿង (ខ្សែក) ចំនួន១ខ្សែ, ម៉ូតូចំនួន២គ្រឿង ,ថង់ច្រក និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕