រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ដោយប្រកាសពីការបន្តផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍នៅ ខេត្តសៀមរាប។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

 

ប្រកាសនេះមានវិសាលភាពអនុវត្ត ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅ ខេត្តសៀមរាប។

 

ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលស្ថិតនៅខេត្តសៀមរាប ត្រូវទទួលបានការលើកទឹកចិត្តពន្ធដារដូចខាងក្រោម៖

១- លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែមករា ឆ្នាំ២០២៦ ហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៦។

២. លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៦។ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដែលសហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធ សម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០២៧។

៣- មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៦៕

Leave a Reply

Your email address will not be published. Required fields are marked *