
ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ពិសេសបានមានប្រសាសន៍គូសបញ្ជាក់ថា «ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វើឲ្យយើងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។ ជាឆ្នាំដែលជាលើកដំបូងជាងរយៈពេល៤០ឆ្នាំដែលខ្មែររួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន»។
លោកជំទាវបណ្ឌិតបានបញ្ជាក់ទៀតថា សូមឲ្យយកការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឲ្យបានខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិនិងប្រជាពលរដ្ឋរបស់ខ្លួន ជួយជាតិយើងតាមចំណេះរៀងៗខ្លួន ដើម្បីឲ្យជាតិយើង ប្រទេសយើងបានខ្លាំងព្រោះយើងមិនចង់ឲ្យកូនចៅយើងជួបហេតុការណ៍ដូចយើងក្នុងឆ្នាំ២០២៥នេះទៀតទេ។
លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិនិងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំការពារទឹកដីកម្ពុជាេយីងពីការឈ្លានពានដោយអង់អាចក្លាហាន បេីគ្មានពួកគាត់ក៏យេីងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ។
សូមឲ្យឆ្នាំ២០២៦ប្រទេសកម្ពុជាមានសុខសន្តិភាពឡេីងវិញ ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព វីរនគបាលជាតិ មានសុខសុវត្ថិភាព មានសុភមង្គល និងមានសុខភាពល្អទាំងអស់គ្នា៕