
ភ្នំពេញ)៖ យោងរបាយការណ៍របស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថាការ ប្រកាសទ្រព្យសម្បត្តិ និងបំណុលរយៈពេល ៣១ថ្ងៃ (០១-៣១ មករា ២០២៦) តាមរបប ២ឆ្នាំ មានចំនួន ១៩ ៨៨៧រូប (ក្រសួង-ស្ថាប័នចំនួន៤០ និងរាជធានី-ខេត្តចំនួន ២៥) ក្នុងនោះមានទាំងកងកម្លាំងប្រដាប់អាវុធដែលកំពុងជាប់ដៃនៅសមរភូមិមុខផងដែរ។
យោងអនុសាសន៍របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងសម័យប្រជុំលើកទី៥ អាណត្តិទី៤ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
តាមរយៈសេចក្តីសម្រេចរួមមាន៖
*ប្រការ១ ចំពោះការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ ឆ្នាំ ដែលត្រូវដំណើរការ ៣១ថ្ងៃ ជាកំហិត ចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ អ.ប.ព. សម្រេចជូនកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ហើយជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល (ឋានៈចាប់ពីវរសេនីយ៍ឯកឡើង) អាចពន្យាពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយគ្មានកាលកំណត់។
*ប្រការ២ ថ្នាក់ដឹកនាំ អ.ប.ព. ដែលពាក់ព័ន្ធ និងនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តទៅ៕