ភ្នំពេញ)៖ ថវិកា អង្ករ ម៉ូតូ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ត្រូវបានក្រុមហ៊ុនថោនគ្រុប និងផែស្ងួត លី ធាម ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈក្រុមទាហានថៃ នៅតែបន្តបាញ់ផ្លោងចូលឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។ ចំណែករដ្ឋបាលខណ្ឌព្រែកព្នៅ មានថវិកាចំនួន៣០លានរៀលនិងសំភារៈស្បៀងអាហារគ្រប់ប្រភេទ ចំនួន៦ឡានបន្ថែមទៀត។ ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌ខាងលើ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង…
Author: khmerangkor
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកអ្នកសារព័ត៌មានកុំប្រើសម្លៀកបំពាក់ និងសម្ភារស្រដៀងកងទ័ព ដែលអាចគ្រោះថ្នាក់ដល់ខ្លួន
ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ បានសង្កេតឃើញថា អ្នកសារព័ត៌មាន ភាគច្រើនបានអនុវត្តស្ដង់ដារសុវត្ថិភាពត្រឹមត្រូវហើយ ប៉ុន្តែនៅតែមានមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់អនុវត្តបានល្អ។ នោះគឺការស្លៀកពាក់ និងប្រើប្រាស់សម្ភារផ្ទាល់ខ្លួន ដែលបង្កហានិភ័យជាយថាហេតុណាមួយដល់ខ្លួនឯង។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងថា សុវត្ថិភាពក្នុងការយកព័ត៌មានពេលសង្គ្រាមជាកិច្ចការសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន។ លោកសង្កេតឃើញ បងប្អូនអ្នកសារព័ត៌មានភាគច្រើនគោរពបានល្អនូវស្តង់ដារសុវត្ថិភាពការពារខ្លួនពេលចុះបំពេញភារកិច្ចយកព័ត៌មាននៅតាមទីតាំងនានាដែលមានការប្រយុទ្ធគ្នាដូចជាពាក់អាវកាក់ និងមួកមានសញ្ញា «សារព័ត៌មាន» ឬ «PRESS»។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមលើកទឹកចិត្តនិងជំរុញបងប្អូនអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវវិធានការនេះ។ ករណីបងប្អូនសារព័ត៌មានត្រូវការអាវកាក់…
គម្រោងវិនិយោគចំនួន១៣ ទុនវិយោគជាង៣០០លានដុល្លារ កំពុងរង់ចាំការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង ដែលមានទុនវិយោគជាង ៣០០លានដុល្លារ។ កិច្ចប្រជុំនេះ បានរៀបចំឡើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១២គម្រោង រួមមាន៖ ផលិតគ្រឿងសម្អាង,…
លោក ហេង សួរ នាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិត ចែកជូនបងប្អូនភៀសសឹក ចំនួន ២ពាន់គ្រួសារ នៅក្នុងខេត្តព្រះវិហារ
ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីបានប្រគល់អំណោយជូនរដ្ឋបាលខេត្តព្រះវិហារ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងសហការីបានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកមកពីស្រុកជាំក្សាន្ត បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត ដែលមានជាអំណោយជាថវិកា និងសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ២ពាន់គ្រួសារ ស្មើនឹង១២ ០០០នាក់…
កងទ័ពថៃ បង្កឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលរបស់កម្ពុជា, ផ្ទះប្រជាពលរដ្ឋនៅសង្កាត់កូនក្រៀល ក្រុងសំរោង ជាច្រើនខ្នងរងការខូចខាតដោយសារទម្ងន់គ្រាប់ផ្លោងរបស់ទ័ពថៃ
ឧត្តរមានជ័យ)៖ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១៤ថ្ងៃហើយ ដែលកងទ័ពថៃ បានបើកការបង្កសង្គ្រាមឈ្លានពានលើបូរណភាពទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើឈ្លានពានរបស់ពួកគេ បានបង្កវិនាសសកម្មយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋជាជនស៊ីវិលរបស់កម្ពុជា។ ក្នុងនោះប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងគេចចេញពីគ្រាប់ផ្លោងរបស់កងទ័ពថៃ។ បន្ថែមពីលើនោះផ្ទះសម្បែង ទីអារាម សាលារៀន អគារដ្ឋបាល អគារពាណិជ្ជកម្ម ផ្លូវ និងជាស្ពានបម្រើនដល់ប្រយោជន៍សាធារណៈជាជនស៊ីវិលជាច្រើនទៀតក៏ត្រូវបានបំផ្លាញផងដែរ។ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មាន Fresh News បានបន្តឆ្មក់ចុះផ្តិតយករូបភាពផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើន ដែលរងការខូចខាតដោយសារទម្ងន់គ្រាប់ផ្លោងរបស់កងទ័ពថៃ នៅក្នុងភូមិសាស្ត្រសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។…