(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាផ្លូវការជាថ្មីម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស សកម្មភាពទាំងនេះ បានប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បង្កឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ រួមមានដូចជា៖ *១. ការតម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយមន្ត្រីយោធាថៃ នៅតំបន់អានសេះ…
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនគ្រួសារកូនភ្លោះ៣ គ្រួសារទី៤៣២ នៅខេត្តសៀមរាប
សៀមរាប)៖ ការមានកូនជាអំណោយជីវិតដ៏ធំសម្រាប់គ្រួសារនីមួយៗ ប៉ុន្តែក៏ជាការបន្ថែមនូវអម្រែកនៃការទទួលខុសត្រូវនៅក្នុងគ្រួសារផងដែរ។ សម្រាប់អ្នកកូន១ កូនភ្លោះ២ លំបាកមួយកម្រិតទៅហើយ តែវារឹតតែលំបាកខ្លាំងថែមទៀត សម្រាប់អ្នកដែលទទួលបានកូនភ្លោះ៣។ ដោយឈ្វេងយល់ ក៏ដូចជាបានឃើញជាក់ស្តែងនូវការលំបាក និងបន្ទុកនៃការចំណាយក្នុងជីវភាពរបស់គ្រួសារទទួលបានកូនភ្លោះ៣ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសយកកូនភ្លោះ៣ ជាកូនៗរបស់សម្តេច ហើយតែងផ្តល់អំណោយនៅពេលសម្រាល។ ចាប់តាំងពីឆ្នាំ១៩៩៩មក រាល់គ្រួសារសម្រាលបានកូនភ្លោះ៣ គឺមិនដែលរំលងការផ្តល់អំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះឡើយ។ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ…
រាជរដ្ឋាភិបាល សម្រេចបន្តពន្យារការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ តម្លៃក្រោម ឬស្មើ ឬលើស៧ម៉ឺន និង២១ម៉ឺនដុល្លារ
ភ្នំពេញ)៖ រាជរដ្ឋាភិបាល សម្រេចបន្តពន្យារការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ តម្លៃក្រោម ឬស្មើ ឬលើស៧ម៉ឺន និង២១ម៉ឺនដុល្លារ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ នេះបើតាមសេចក្ដីជូនដំណឺង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ លើលិខិតលេខ ១២៩៣០ សហវ…
អភិបាលរាជធានីភ្នំពេញ សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ
ភ្នំពេញ)៖ តបតាមសំណូមពររបស់អាជីវករលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះមកពិនិត្យ និងធ្វើការសម្របសម្រួលបន្ថែមជាមួយម្ចាស់ផ្សារឯកជនមួយ ឈ្មោះថា «ផ្សារតាម៉ាប់ព្រែកជ្រៃ» ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយកង្វល់មួយចំនួនរបស់អាជីវករ ដែលចង់ផ្លាស់ប្ដូរពីការលក់គ្មាន សណ្ដាប់ធ្នាប់នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈជុំវិញតំបន់ផ្សារដើមគ ទៅលក់ដូរនៅទីតាំងនោះវិញ។ ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងនេះ លោកអភិបាលរាជធានីភ្នំពេញ បានពិភាក្សាដោយមនោសញ្ចេតនាខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាមួយម្ចាស់ផ្សារ និងទទួលបានការឯកភាពតាមលក្ខខណ្ឌមួយចំនួន។ លោកអភិបាលបានផ្តល់ការធានាអះអាង…
គ.ជ.ប ឯកភាពឱ្យប្រើលេខកូដ ការិយាល័យបោះឆ្នោតចំនួន៤ ខ្ទង់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ភ្នំពេញ)៖ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីព្រាងសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូបញ្ជីបោះឆ្នោត លិខិតអញ្ជើញ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងទម្រង់បែបបទ ស្រោមសំបុត្រ គំរូស្លាកសម្គាល់ការិយាល័យចុះឈ្មោះបោះឆ្នោត គំរូត្រា កញ្ចប់ ឬស្បោងដាក់សម្ភារ ឯកសារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ…
លោក ថោងលុន ស៊ីស៊ូលីត ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលផ្ញើសារអបអរសាទរជូនលោក ឱកាសដែលត្រូវបានជ្រើសតាំងជា អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាលទី១២
ឡាវ)៖ លោក ថោងលុន ស៊ីស៊ូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលផ្ញើសារអបអរសាទរជូនលោក ឱកាសដែលត្រូវបានជ្រើសតាំងជា អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាលទី១២។ តាមរយៈសារលិខិត លោក ថោងលុន ស៊ីស៊ូលីត បានបញ្ជាក់ដូចតទៅ៖ ក្នុងនាមគណៈគ្រប់គ្រងមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែង គុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ដែលបានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅចំពោះខ្ញុំ ក្នុង ឱកាសដែលត្រូវបានជ្រើសតាំងជា…
ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមករា ពលរដ្ឋភៀសសឹកជាង៥២ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង១២ម៉ឺននាក់
ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៥,៥៥១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន២ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១២៧,៥១៩នាក់ ក្នុងនោះស្រ្តីមាន៦៧,០២២នាក់ និង កុមារ៤១,៧៦៥នាក់។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ…
អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹមដំណាច់ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃជាង ៦២ម៉ឺននាក់ ទទួលបានការងារ
ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ដា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃ ៦២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈយុទ្ធនាការរបស់ក្រសួង និងភាគីពាក់ព័ន្ធ ខណៈដែលឱកាសការងារនៅមានប្រមាណជិត៩ម៉ឺនកន្លែងបន្ថែមទៀត។ លោក ស៊ុន មេសា បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងការទទួលបានឱកាសការងារប្រមាណ៦២ម៉ឺននាក់ មានជាង៣០ម៉ឺនឱកាសការងារ គឺទទួលបានរយៈយន្តការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគ្នានេះ លោក…
អភិបាលរាជធានីភ្នំពេញ ប្រាប់បងប្អូនឲ្យរកកន្លែងឯកជនលក់ដូរ តែហាមលក់លើដងផ្លូវ និងតាមចិញ្ចឹមផ្លូវសាធារណៈ
ភ្នំពេញ)៖ ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌមួយចំនួន ដោយអាចមានជម្រើសផ្លាស់ប្ដូរទៅលក់ទៅផ្សារដេីមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឬទៅរកទីតាំងឯកជនផ្សេងទៀត ដែលខ្លួនគិតថា ងាយស្រួល ប៉ុន្តែមិនមែនលក់លេីផ្លូវសាធារណៈ។ ជាមួយគ្នានេះដែរ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ បេីបងប្អូនមានបញ្ហាខ្វះខាតផ្នែកជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុងជាអង្ករជូន។ មិនត្រូវបន្តលក់ដូរលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត។ លោកអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា
ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយ សេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា…