
ឡាវ)៖ លោក ថោងលុន ស៊ីស៊ូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលផ្ញើសារអបអរសាទរជូនលោក ឱកាសដែលត្រូវបានជ្រើសតាំងជា អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាលទី១២។
តាមរយៈសារលិខិត លោក ថោងលុន ស៊ីស៊ូលីត បានបញ្ជាក់ដូចតទៅ៖
ក្នុងនាមគណៈគ្រប់គ្រងមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែង គុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ដែលបានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅចំពោះខ្ញុំ ក្នុង ឱកាសដែលត្រូវបានជ្រើសតាំងជា អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាលទីXII។
សារជូនពររបស់ សម្តេច គឺជាការលើកទឹកចិត្តដ៏ធំធេងចំពោះខ្ញុំ ក្នុងការបន្តដឹកនាំបេសកកម្ម អភិវឌ្ឍជាតិ ឆ្ពោះទៅរកគោលដៅដែលបានកំណត់ដ៏រឹងមាំ ទាំងនេះបានបង្ហាញពីមិត្តភាពដ៏ជិតស្និទ្ធរបស់ សម្តេច ចំពោះខ្ញុំ ជាមិត្តភាពដ៏ជ្រាលជ្រៅដែលគណបក្សប្រជាជនកម្ពុជាមានជាមួយបក្សប្រជាជន បដិវត្តន៍ឡាវ និងប្រជាជនឡាវគ្រប់ជនជាតិ ក៏ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងគណបក្ស ទាំងពីររបស់ពួកយើង។
ខ្ញុំសូមឆ្លៀតឱកាសដ៏ឧត្តុងឧត្តមនេះ ក្នុងនាមថ្នាក់ដឹកនាំបក្ស-រដ្ឋាភិបាល និងប្រជាជនឡាវគ្រប់ ជនជាតិ សូមគោរពជូនពរ សម្តេច មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យធំធេងជាងមុន ក្នុងការដឹកនាំកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឆ្ពោះទៅរកវិបុលភាព។
ខ្ញុំសូមជូនពរទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីដ៏ល្អ និងភាពជាដៃគូរួមយុទ្ធសាស្ត្រ គ្រប់វិស័យ គង់វង្ស យូរអង្វែង រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនទាំងពីរ ឡាវ និងកម្ពុជា បន្តត្រូវបាន ពង្រឹងពង្រីកយ៉ាងស៊ីជម្រៅ និងរីកចម្រើនទទួលបានផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជា ជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងការរអភិវឌ្ឍន៍ទាំងនៅ ក្នុងតំបន់ និងពិភពលោក។
ដោយក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់៕