អ្នកនាំពាក្យក្រសួងការពារជាតិ៖ រយៈពេល ១៩ថ្ងៃ វីរកងទ័ព និងវីរនគរបាលកម្ពុជា ឈរជើងប្រយុទ្ធយ៉ាងស្វិតស្វាញ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា

(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា រយៈពេល១៩ថ្ងៃ នៃការឈ្លានពានរបស់យោធា មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា កងកម្លាំងកម្ពុជា កំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងទៅនឹងសត្រូវឈ្លានពាន យ៉ាងខ្លាំងក្លា ព្រមទាំងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារដែនអធិបតេយ្យរបស់ខ្លួន។   លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយកងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។   អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ…

ប្រមុខការទូតកម្ពុជា បានអនុញ្ញាតឱ្យ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស។   លោក NAMAZU Hiroyuki បានអញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ។   ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សារព័ត៌មាននៅក្នុងប្រទេសឥណ្ឌ បានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃ ឈ្លានពានលើទឹកដីកម្ពុជា និងបំផ្លាញរូបសំណាកព្រះវិស្ណុ ដែលសាងសង់នៅលើទឹកដីកម្ពុជា សម្រាប់ការគោរពបូជា

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្លែងថា សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។   លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «តាំងពីថ្ងៃម្សិលមិញ និងបន្តមកដល់ថ្ងៃនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា»។ អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌាបានប្រតិកម្មតបយ៉ាងខ្លាំង និងរិះគន់ប្រទេសថៃ ដែលបានវាយកម្ទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា «ការមិនផ្តល់នូវការគោរព»។   សារព័ត៌មានខ្លះថាតើថៃស្រវឹងនឹងសង្គ្រាម ឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុជា? ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមអ្នកនាំពាក្យរបស់ថៃនៅថ្ងៃនេះដោយមិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូ ប្រតិកម្មកាន់តែឡើងកម្តៅ…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ រំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពវីរៈយុទ្ធជន ង៉ ក្រូច ដែលបានពលី ក្នុងសមរភូមិ

រតនគិរី)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដឹកនាំគណៈប្រតិភូសាខា ចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន ង៉ ក្រូច ដែលបានពលីក្នុងសមរភូមិ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឈរជើងនៅតំបន់អានសេះ ខេត្តព្រះវិហារ។ ពិធីបុណ្យសពប្រព្រឹត្តទៅនៅគេហដ្ឋាន ភូមិ តាហ៉ើយ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។   ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលបានពលីក្នុងសមរភូមិ លោកញ៉ែម សំអឿន…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលសម្ភារៈចំនួន ៥០០កញ្ចប់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋាននៃក្រសួងព័ត៌មាន សម្រាប់ចែកជូនជនភៀសសឹក

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលសម្ភារៈចំនួន ៥០០កញ្ចប់ ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋាន នៃក្រសួងព័ត៌មាន សម្រាប់បន្តនាំទៅចែកជូនជនភៀសសឹក ដែលបានចាកចេញពីផ្ទះសម្បែងគេចចេញពីទម្ងន់គ្រាប់ផ្លោងរបស់ទាហានថៃ ក្នុងសកម្មភាពឈ្លានពានរបស់ពួកគេ បាញ់ស្រោចចូលភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរ។   អំណោយនេះត្រូវបានលោកស្រី ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងព័ត៌មាន បានដឹកនាំមន្ត្រីក្រោមឱវាទរៀបចំសម្ភារៈទាំង៥០០កញ្ចប់ ដោយក្នុង១កញ្ចប់ មានចំនួន ៨មុខ បន្ថែមនូវម៉ាស់១កញ្ចប់ផងដែរ។  …

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលសម្ភារៈចំនួន ៥០០កញ្ចប់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋាននៃក្រសួងព័ត៌មាន សម្រាប់ចែកជូនជនភៀសសឹក

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលសម្ភារៈចំនួន ៥០០កញ្ចប់ ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋាន នៃក្រសួងព័ត៌មាន សម្រាប់បន្តនាំទៅចែកជូនជនភៀសសឹក ដែលបានចាកចេញពីផ្ទះសម្បែងគេចចេញពីទម្ងន់គ្រាប់ផ្លោងរបស់ទាហានថៃ ក្នុងសកម្មភាពឈ្លានពានរបស់ពួកគេ បាញ់ស្រោចចូលភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរ។   អំណោយនេះត្រូវបានលោកស្រី ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងព័ត៌មាន បានដឹកនាំមន្ត្រីក្រោមឱវាទរៀបចំសម្ភារៈទាំង៥០០កញ្ចប់ ដោយក្នុង១កញ្ចប់ មានចំនួន ៨មុខ បន្ថែមនូវម៉ាស់១កញ្ចប់ផងដែរ។  …

ប្រមុខការទូតកម្ពុជា សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបទេសបារាំង ដើម្បីថ្លែងអំណរគុណ ចំពោះការប្រឹងប្រែងឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ

ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមទូរស័ព្ទជាមួយ លោក Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ដើម្បីថ្លែងអំណរគុណបារាំង ចំពោះការប្រឹងប្រែងឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ។   ក្នុងអំឡុងកិច្ចសន្ទនា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា…

កម្ពុជា និងជប៉ុន បេ្តជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការងារ ឱ្យកាន់តែទូលំទូលាយថែមទៀត

ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក សាកាហ្គុឈិ ណោតុ (Sakaguchi Naoto) សមាជិករដ្ឋសភាជប៉ុន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាព នៃកម្មវិធីបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន។   ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរចំពោះមិត្តភាពដ៏រឹងមាំ និងការគាំទ្រដល់កម្ពុជានាពេលកន្លងមក ដូចជាការចូលរួមរក្សាសន្តិភាពនៅកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ឱកាសដល់កម្មសិក្សាការី…

អ្នកម្តាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ធំ

កំពង់ធំ)៖ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ជាតិមាតុភូមិ, នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី៣ ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។   នេះជាការចុះសួរសុខទុក្ខ នៅតាមមន្ទីរពេទ្យជាលើកទី៣ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទី…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ព សុខ ក្រឹម ដែលបានពលី នៅក្នុងសមរភូមិការពារទឹកដីពីសត្រូវថៃឈ្លានពាន

តាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញមកចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ព សុខ ក្រឹម ដែលបានពលីនៅក្នុងសមរភូមិការពារទឹកដីពីសត្រូវថៃឈ្លានពាន។   នេះគឺជាការសោកស្តាយជាទីបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធជាមួយសត្រូវថៃឈ្លានពានកាលពីពេលថ្មីៗនេះ។   ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដោយផ្ទាល់នៅគេហដ្ឋានរបស់សព ដែលកំពុងធ្វើបុណ្យតាមប្រពៃណី នៅក្នុងទឹកដីខេត្តតាកែវ។  …