សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរ ព្រះចៅស៊ុលតង់ ឱកាសទិវាបុណ្យជាតិព្រុយណេដារូស្សាឡាម

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារថ្វាយព្រះពរ ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muízzaddin Waddaulah ព្រះមហាក្សត្រ និងជាប្រមុខរដ្ឋ នៃព្រុយណេដារូស្សាឡាម និងជូនចំពោះប្រជាជន ព្រុយណេដារូស្សាឡាម នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិព្រុយណេដារូស្សាឡាម។

 

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្តីរីករាយដោយកត់សម្គាល់ថា កម្ពុជា និងព្រុយណេ មានមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ សម្ដេចមានជំនឿជឿ ជាក់ថា ប្រទេសទាំងពីរ នឹងធានាបាននូវអនាគតរួមមួយដែលភ្លឺស្វាង និងរុងរឿង តាមរយៈការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

 

ឆ្លៀតឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន សូមថ្វាយព្រះសព្ទសាធុការពរចំពោះ ព្រះអង្គ សូមបន្តទទួលបាន នូវសុខភាពល្អ សុភមង្គល និងជោគជ័យ និងសូមឱ្យប្រជាជនព្រុយណេដារូស្សាឡាម ទទួលបាននូវ សុខុមាលភាព និងវិបុលភាពយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *