(កែប)៖ «កែបគឺជាខេត្តទេសចរណ៍ដ៏ច្រឡឹង និងដ៏មានសក្តានុពល ជាខេត្តមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំងបួនរបស់កម្ពុជា ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជារបៀងសេដ្ឋកិច្ចប្រទាក់ក្រឡាគ្នាដ៏សំខាន់។ ដូច្នេះ យើងមិនត្រូវបណ្តោយឱ្យសក្តានុពលនិងភាពល្បីល្បាញនេះត្រូវបានគេមើលរំលងឬត្រូវគេបំភ្លៃ វាយប្រហារ ដោយសាររឿងរ៉ាវបន្តិចបន្តួចដែលកើតឡើងនោះឡើយ»។ នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យនិងព័ត៌មាន» នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ដើម្បីឱ្យ សក្តានុពលនិងសមិទ្ធផលទាំងឡាយដែលកើតឡើងក្រោមម្លប់សុខសន្តិភាព ដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ យើងត្រូវដើរតួនាទីជាមគ្គុទេសក៍(Guide) ប្រកបដោយទេពកោសល្យក្នុងការផ្សព្វផ្សាយផលិតផលរបស់យើងឱ្យប្រជាពលរដ្ឋបានជ្រាបផង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគផង។ បើតាមលោក ប៉ែន…
ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម
(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុកធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ថា ជាប្រភពធនធានដ៏សំខាន់មួយ សម្រាប់សាធារណជន និងអ្នកសារព័ត៌មាន ស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដំណើរការកាត់ក្តី និងឯកសារពាក់ព័ន្ធនឹងសំណុំរឿងនានា។ ការចាត់ទុកបែបនេះរបស់ លោក ពុយ គា បានធ្វើឡើងក្នុងដំណើរចុះទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពី ប្រវត្តិសាស្ត្រ ការងារ សមិទ្ធផល និងកេរដំណែល។ ដោយមានការចូលរួមពី លោក ថោង សុជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី…
ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams
(ពោធិ៍សាត់)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចដាក់ទណ្ឌកម្មវិន័យ នាយរងការិយាល័យសន្ដិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ម្នាក់ ដោយបន្ថយមួយស័ក្ដិ ពាក់ព័ន្ធករណីកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ ដើម្បីពិនិត្យឯកសារដោយមិនត្រឹមត្រូវ និងខុសពីគោលការណ៍របស់អង្គភាព។ នគរបាលដែលត្រូវដាក់ទណ្ឌកម្មវិន័យ ដោយបន្ថយឋានន្ដរស័ក្ដិឈ្មោះ វរសេនីយ៍ត្រី ភុំ វីរៈ តួនាទីនាយរងការិយាល័យសន្ដិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មកត្រឹម អនុសេនីយ៍ឯក ក្រោមហេតុផលល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។ ក្រៅពីបន្ថយឋានន្ដរស័ក្ដិ មកអនុសេនីយ៍ឯកហើយនោះ លោក ភុំ វីរៈ ក៏ត្រូវផ្អាកការងារបណ្ដោះអាសន្ន ដោយតម្រូវឲ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលជាតិ…
ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិចលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ រួមជាមួយទីក្រុង ៧ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការអនុវត្តគម្រោងការដាក់ពាក្យស្នើសុំការវាយតម្លៃ រហូតទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក។ ពីទីក្រុងស៊ីដនី លោកស្រី ដោ សម្ផស្ស ក្នុងនាមជាប្រតិបត្តិករគម្រោងផ្ទាល់ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា លោកស្រីបានជម្រាបអង្គពិភាក្សាអំពីសាវតារឿងដែលកាលពីឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានគម្រោងលើកកម្ពស់សុវត្ថិភាពនៅតំបន់សាលារៀន ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការវាយថលស្រ្តាថិជី (Vital…
ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ
(ភ្នំពេញ)៖ លោក មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាសប្តាហ៍ក្រោយនេះហើយ ពោលទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២៦។ ដំណើរបំពេញទស្សនកិច្ចរបស់លោក មីន អោង ឡាំង នឹងត្រូវទទួលបដិសណ្ឋារកិច្ចដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះមហាក្សត្រ។ ជាមួយនឹងដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិបដិសណ្ឋារកិច្ចកម្រិតខ្ពស់។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦…
ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ
(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២៦នេះ មានកុមារចំនួន១០៥,៦៩៧នាក់ ទទួលបានការពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ដោយឥតគិតថ្លៃ។ នេះបើតាមរបាយការណ៍ របស់មន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងទៀតថា ក្នុងចំណោមកុមារទាំងនោះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ២៩,២៣៦ នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ក្នុងនោះ កុមារមានជំងឺគ្រុនឈាម ចំនួន៩,៦៣១នាក់។ ក្រៅពីនេះ ផ្នែកវះកាត់បានអនុវត្តការវះកាត់សរុបចំនួន ៣,១៦២ករណី ដែលក្នុងនោះ មានការវះកាត់បេះដូង និងការបិទប្រហោងបេះដូងតាមសរសៃឈាមចំនួន ១១៥…
ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញមកបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។ កម្ពុជា សូមបញ្ជាក់សាជាថ្មីថា តាមពិតគឺភាគីថៃនោះទេ ដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន។ ដូច្នេះ ភាគីថៃដែលជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញអំពីភាពស្របច្បាប់នៃសកម្មភាពយោធាខុសច្បាប់របស់ខ្លួនបានឡើយ។ ជាមួយគ្នានេះ វាមានសារៈសំខាន់ក្នុងការគូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយគ្មានការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស…
ឯកអគ្គរាជទូតថៃ ពឹងគេឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនក្នុងវេទិកាហ្វ្រង់កូហ្វូនី
(ភ្នំពេញ)៖ ឯកអគ្គរាជទូតថៃ បានពឹងឯកអគ្គរដ្ឋទូតប្រទេសមួយឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ សំណើនេះ មិនត្រូវបានស្វាគមន៍ដោយទូតខ្មែរនោះឡើយ ហើយប្រកាសបកអាក្រាតរាល់ទង្វើឈ្លានពានរបស់ថៃ។ លោក លុយ ដេវីដ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង បានសរសេរលើហ្វេសប៊ុករបស់លោកថា «គួរឱ្យអស់សំណើចមែន! ឯកអគ្គរាជទូតផ្ទះលេខ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)»។ តបនឹងសំណើនេះ លោក លុយ ដេវីដ បានប្រកាសជំហថា នឹងបកអាក្រាតនូវទង្វើឈ្លានពានរបស់ថៃមិនលើលែងឡើយ។ លោកបានបញ្ជាក់ដូច្នេះ «ខ្ញុំបានឆ្លើយតបយ៉ាងច្បាស់ថាប្រទេសរបស់លោកបានឈ្លានពានប្រទេសរបស់ខ្ញុំ ហើយថែមទាំងព្យាយាមបំភ្លៃការពិត…
សម្តេច ម៉ែន សំអន ជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតក្រីក្រមកសិក្សានៅភ្នំពេញ
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពសំណេះសំណាល ជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់និស្សិតក្រីក្រដែលមកសិក្សា នៅភ្នំពេញ។ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងអំពីវឌ្ឍនភាព…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ច័ន្ទ សារុន
(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពលោក ច័ន្ទ សារុន ដែលកំពុងតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នីតិកាលទី៧នៃរដ្ឋសភា និងជាអតីត រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។…