ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បង្ហាញការស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ និងសង្ឃឹមថា បទឈប់បាញ់រវាងកម្ពុជា និងថៃ នឹងនៅតែបន្តរក្សាបាន

ភ្នំពេញ)៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញការស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ និងសង្ឃឹមថាបទឈប់បាញ់នឹងត្រូវបានរក្សា ហើយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃនឹងត្រូវបានកាត់បន្ថយ។   លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងដូចនេះថា «ខ្ញុំសូមស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង១៨នាក់។ ខ្ញុំសង្ឃឹមថា បទឈប់បាញ់នឹងត្រូវបានរក្សា ហើយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នា រីករាយឆ្នាំថ្មី!»។   សូមបញ្ជាក់ដែរថា វីរៈកងទ័ពកម្ពុជា…

កម្ពុជាប្រកាសដាក់ដំណើរការជាផ្លូវការ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ

ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការចាប់ផ្តើមដំណើរការជាផ្លូវការ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា។   សេចក្ដីជូនដំណឹង បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានប្រកាសជាផ្លូវការដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។   ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍…

វីរៈកងទ័ពកម្ពុជា១៨រូប បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកដល់រាជធានីភ្នំពេញហើយ ក្រោយភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញ

ភ្នំពេញ)៖ វីរៈកងទ័ពកម្ពុជា១៨រូប បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកដល់រាជធានីភ្នំពេញហើយ ក្រោយភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីចាប់ខ្លួនអស់រយៈពេល១៥៥ថ្ងៃ ពោលគឺកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បន្តចុះជួបសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។   សម្តេចបានបញ្ជាក់ឱ្យដឹងថា វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង។ ជាមួយគ្នានេះក្រុមគ្រូពេទ្យទាំងអស់ក៏បានរួមចំណែកយ៉ាងសំខាន់ ជួយពិនិត្យព្យាបាលបងប្អូន វីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយ…

សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារស្វាគមន៍ យុទ្ធជនទាំង១៨រូប ដែលបាននិវត្តមកកាន់មាតុប្រទេសវិញ

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារស្វាគមន៍ដល់យុទ្ធជនទាំង១៨រូប ដែលបាននិវត្តមកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព។   សូមជម្រាបថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យុទ្ធជនកម្ពុជា ចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយតាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក។   ការសម្រេចដោះលែង យុទ្ធកម្ពុជាទាំង១៨នាក់ គឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីពេលកន្លងទៅ ពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្រោយរយៈពេល…

នាយឧត្តមសេនីយ៍ ស ថេត៖ កងកម្លាំងនគរបាលជាតិ នៅតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំ តស៊ូក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសថា កងកម្លាំងនគរបាលជាតិ នៅតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូ ក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ។   ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការគោរពកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងវីរកងកម្លាំងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហាន ដែលបានតស៊ូក្រាញននៀលយ៉ាងស្វិតស្វាញ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង និងហ៊ាន បូជាអាយុជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពាន…

សម្តេចតេជោ ហ៊ុន សែន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមគ្រួសារ បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «ក្នុងអភិលក្ខិតកាលដ៏វិសេសថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ ទូលព្រះបង្គំ ជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតលំឱនកាយអភិវន្ទសម្តែងនូវសេចក្តីអំណរសាទរ…

ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចម៉ែ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានកិត្តិយស សមាជិក សមាជិកា នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទូលព្រះបង្គំជាខ្ញុំផ្ទាល់ បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «នៅក្នុងឱកាសដ៏ថ្លៃថ្លានៃការអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦…

ប្រធានគណបក្សប្រជាជនកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចម៉ែ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងមូល បានថ្វាយសារលិខិត បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា នាឱកាសឆ្លងឆ្នាំថ្មី…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អង្ករ ៦០តោន, ទឹកសុទ្ធ ១ពាន់កេស និងភេសជ្ជៈ ១ពាន់កេស ដល់រដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ និងផ្តល់ភួយចំនួន ១២,៥០០ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន៧ សម្រាប់ជួយដល់ប្រជាជនភៀសសឹក

ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនរដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងនោះរដ្ឋបាលខេត្តឧត្តរមានជ័យទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៤០០កេស និងភេសជ្ជៈ វី-កូឡា ៤០០កេស, ខេត្តបន្ទាយមានជ័យ ទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស…