(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី អគ្គលេខា នៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាដើរតួជាស្ពានផ្សាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីបំពេញបន្ថែមជាមួយថាមពល និងនវានុវត្តន៍របស់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលជាកម្លាំងបន្តវេនដឹកនាំពង្រឹងវិបុលភាព និងធានាអនាគតប្រទេសជាតិ។ លោក ហ៊ុន ម៉ានី បានថលែងបែបនេះ ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់…
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងកូនស្រី នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដើរកម្សាន្តដោយផ្ទាល់នៅផ្សាររាត្រីមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ។ វត្តមានដ៏ភ្ញាក់ផ្អើលរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានធ្វើឲ្យមហាជន ជាពិសេសយុវជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាសម្រុកសុំថតរូបជាមួយសម្តេចដោយទឹកមុខរីករាយ។ ការចុះពិនិត្យ និងដើរកម្សាន្តនៅទីសាធារណៈបែបនេះ បានបង្ហាញពីភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់របស់សម្តេចធិបតី ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការប្រកបរបររបស់អាជីវករផងដែរ។ ជាមួយទឹកមុខញញឹមរាក់ទាក់របស់សម្តេចធិបតី បានធ្វើឲ្យបរិយាកាសនៅផ្សាររាត្រីកាន់តែមានភាពរស់រវើក និងកក់ក្តៅ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ដំណើរទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីទោ Bradley Smith មេបញ្ជាការទទួលបន្ទុកផ្នែកផ្គត់ផ្គង់លម្ហសមុទ្រ នៃកងទ័ពជើងទឹកអូស្ត្រាលី។ គួរជម្រាបថា តបតាមការអញ្ជើញរបស់លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ…
ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃបាន រៀបចំពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃ និងបង្ហាញពីសមិទ្ធផលនានា ដែលសម្រេចបានក្នុងអាណត្តិទី៥ នៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាតួនាទីក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការពង្រឹងអភិបាលកិច្ចមូលដ្ឋាន។ ពិធីសន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងសមាជិក សមាជិកាដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ សរុបជិត ១.៦០០ នាក់…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី
(រតនគិរី)៖ លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បាននាំយកថវិកាចំនួន៤០លានរៀល ជាការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពវីរកងទ័ព នាយឯក តុន រកា ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនដែលមានទីលំនៅដ្ឋាន នៅស្រុកតាវែង ខេត្តរតនគិរី។ ពិធីប្រគល់ ថវិកាខាងលើបានធ្វើឡើងនៅ សាលប្រជុំ(VIP)សាលាខេត្ត នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ លោកអភិបាលខេត្ត…
សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី)
(ភ្នំពេញ)៖ នៅព្រឹកសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ឆ្លៀតពេលទៅមើលចៅស្រីទី២៣ ដែលមានអាយុ២សប្តាហ៍គត់ (ថ្ងៃសៅរ៍ ២២ សីហា-ថ្ងៃសៅរ៍ ៥ កញ្ញា)។ សម្តេចតេជោ បានបង្ហាញការកត់សម្គាល់រូបឆោមចៅស្រីទី២៣ ដែលជាកូនរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោស្រី ឆាយ ថងឌី ខុសពីចៅដទៃនៅត្រង់ថ្ពាល់ខួចទាំងសងខាង បបូរមាត់ព្រែក និងអណ្តាតព្រែក។ សម្តេចតេជោ បានលើកឡើងទៀតថា ធ្លាប់មានចៅប្រុសទី១៦ និងចៅស្រីទី១៨…
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានបណ្តាញអគ្គលេខាធិការក្រសួង-ស្ថាប័ន គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយដ៏មានសារៈសំខាន់បំផុត ក្នុងការរុញច្រាន និងពន្លឿនដំណើរការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាឱ្យកាន់តែមានសន្ទុះ និងប្រសិទ្ធភាពខ្ពស់។ ការថ្លែងបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកពិធីប្រកាសជាផ្លូវការនូវ «បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» នារសៀលថ្ងៃទី ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ លោកបានពន្យល់ថា បណ្តាញអគ្គលេខាធិការនេះ នឹងដើរតួនាទីជាយន្តការសម្របសម្រួលរួមអន្តរក្រសួង-ស្ថាប័ន ក្នុងការតភ្ជាប់មុខងារគាំទ្រ និងជំរុញការងារកែទម្រង់ឱ្យមានភាពប្រទាក់ក្រឡា និងគាំទ្រគ្នាទៅវិញទៅមកដោយមិនអាចខ្វះបាន។…
សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពរស់នៅ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបាន និងកំពុងស្នាក់នៅទីនោះ។ ពិធីជួបសំណេះសំណាលតាមខ្នងផ្ទះនោះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីសិរីករុណាបុទុមរតន៍ អគ្គមហាឧបាសិកាបណ្ឌិត ម៉ៅ មាល័យ, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ…
ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ
(កែប)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីនគរបាល និងកងកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ដោយការអនុវត្តវិន័យ និងច្បាប់ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ។ មានប្រសាសន៍ណែនាំបែបនេះ ក្នុងពិធីពិសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានា នៅពន្ធនាគារខេត្តកែប នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ លោកអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា…
ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់
(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញការអនុវត្តយុទ្ធនាការ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដោយបានជ្រើសរើស និងប្រគល់ពានរង្វាន់ជូនសហគ្រាស ក្រុមហ៊ុន រោងចក្រសរុបចំនួន ៩១ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។ លោក ស៊ុន មេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកថា ក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំង ៩១នោះ មាន ពានមាស ៤៩ សហគ្រាស…