(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ គឺជាការបន្តវេនដ៏សំខាន់ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធានាថាអ្នកបន្តវេនអាចរៀនសូត្រ និងសាងបន្ថែមលើសមិទ្ធផលដែលមានស្រាប់ ដោយមិនចាំបាច់ចាប់ផ្តើមពី «ចំណុចសូន្យ» ឡើងវិញនោះទេ។ ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការឆ្ពោះទៅឆ្នាំ២០២៨ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្វីដែលត្រូវយកចិត្តទុកដាក់ គឺការអនុវត្តការងារគ្រប់ផ្នែកត្រូវមានរបាយការណ៍ ឯកសារ ផែនការ យុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ដើម្បីបង្កើតជាមូលដ្ឋានឯកសារសម្រាប់…
ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជាជនភៀសសឹក និងអតីតយុទ្ធជន ១,០៦២គ្រួសារ នៃខេត្ដឧត្ដរមានជ័យ
(ឧត្ដរមានជ័យ)៖ ក្រោមព្រះរាជហឬទ័យយកចិត្តទុក្ខដាក់ដោយមិនរំលង ពីសុខទុក្ខរបស់ប្រជានុរាស្ដ្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យថវិកា ចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីត្រៀមទុក្ខជាមុនសម្រាប់ទុកចាត់ចែងជួយដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត តាមរយៈសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌
(កំពត)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើជានិមិត្តរូបចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ នៃគម្រោង យិន ផារ៉ាដាយ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពី សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនរថយន្ត GAC ជួបសម្តែងការគួរសម
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា TH Automotive Manufacturing Co., Ltd.…
សម្តេចតេជោ ហ៊ុន សែន ទម្លាយរូបភាពជួបជាមួយលោក កឹម សុខា ភរិយា និងកូនស្រី
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទម្លាយរូបភាពជាច្រើនសន្លឹកនៃជំនួបរវាងសម្តេច ជាមួយលោក កឹម សុខា ភរិយា និងកូនស្រី នៅភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោ បានបញ្ជាក់លើ Channel CoolApp ផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ពោលមុនពេលលោក កឹម សុខាចុះ សួរសុខទុក្ខកងទ័ព និងជនភៀសសឹក លោក កឹម សុខា បានអញ្ជើញសម្តេច។…
សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន់ សេងយៀត អំពាវនាវដល់ញាតិញោមប្រើប្រាស់បណ្តាញសង្គម ត្រូវនិយាយពាក្យសម្តីឱ្យបានសមរម្យ កុំជេរបញ្ចោរគ្នា
(បាត់ដំបង)៖ ក្នុងឱកាសនិមន្តសម្ដែងធម្មទេសនា ក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងសហការីគណខេត្តបាត់ដំបង សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម បានអំពាវនាវដល់ញាតិញោមប្រើប្រាស់បណ្តាញសង្គម ត្រូវនិយាយពាក្យសម្តីឱ្យបានសមរម្យ កុំជេរបញ្ចោរគ្នា៕
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសខួបចម្រើនជន្មាយុ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរជូនចំពោះ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ឯកឧត្តម ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ សារលិខិតជូនពរ មានខ្លឹមសារដូចតទៅ៖ «ក្នុងឱកាសអភិមង្គលនៃខួបចម្រើនជន្មាយុរបស់ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ដែលនឹងឈានចូលមក ដល់នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារពាក់កណ្តាលអាណត្តិ ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងពិភាក្សារៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨។ កិច្ចប្រជុំនេះមានគោលបំណងបន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់។ កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ រៀបចំឡើងដោយគណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។ វត្តមានអ្នកចូលរួមប្រមាណជិត ៥០០នាក់ រួមមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់…
លោក សារិន វណ្ណា បង្ហាញឯកសារជំនួយស្មារតីជុំវិញសមត្ថកិច្ចអភិបាលរាជធានីខេត្ត ពាក់ព័ន្ធការងាររៀបចំដែនដី នគរូបនីយកម្ម ការគ្រប់គ្រងអាងទន្លេ និងដីចំណីមាត់ច្រាំង
(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានបង្ហាញឡើងវិញនូវឯកសារជំនួយស្មារតី ស្តីពីសមត្ថកិច្ចអភិបាលរាជធានី ខេត្ត ពាក់ព័ន្ធការងាររៀបចំដែនដី នគរូបនីយកម្ម ការគ្រប់គ្រងអាងទន្លេ និងដីចំណីមាត់ច្រាំង។ ជាមួយនឹងការបង្ហាញឯកសារនេះលោកបញ្ជាក់ថា ប្រធានគណៈកម្មការរដ្ឋបាល ចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ (អនុក្រឹត៤៦) និងប្រធានគណៈកម្មការរៀបចំដែនដី នគរូបនីយកម្ម និងទីប្រជុំជន (អនុក្រឹត៤២) បានប្រជុំកាត់ចំណីដីសាធារណៈរបស់រដ្ឋ លើសពីសមត្ថកិច្ចដោយគោរពតាមបទដ្ឋានថ្នាក់ជាតិកំណត់។ តាមរយៈបណ្តាញសង្គម ក្រៅពីបានបង្ហាញនូវនូវឯកសារជំនួយស្មារតីនេះហើយ លោក សារិន វណ្ណា ក៏បានបញ្ជាក់ដែរថា…
លោក នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងរចនាសម្ព័ន្ធ និងដាក់ចេញផែនការយុទ្ធនាការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២៧ នៅខេត្តក្រចេះ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកណៈបញ្ជាការយុទ្ធនាការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំអំពីការកែសម្រួល បែងចែកភារកិច្ច និងចាត់តាំងបន្ថែមក្រុមការងារគណបក្សចុះ មូលដ្ឋានក្រុង ស្រុក ផែនការយុទ្ធនាការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០២៧ សម្រាប់ខេត្តក្រចេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាដែលជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាច្រើនរូបទៀត។ កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការកែសម្រួល បែងចែកភារកិច្ច…