
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអបអរសាទរ ក្រុមហ៊ុនបំណង (Bamnang Holding PTE.LTD) ដែលជាធុរកិច្ចថ្មីឌីជីថល (Startup) តែមួយគត់ពីកម្ពុជា ដែលត្រូវបានជ្រើសរើសចូលរួម Business Innovations Generator (BIG) ឆ្នាំ 2026 នៅប្រទេសសិង្ហបុរី។
ក្រុមហ៊ុនបំណងត្រូវបានជ្រើសរើសក្នុងចំណោមធុកិច្ចថ្មីឌីជីថលជាង 200 មកពីជុំវិញពិភពលោក ខណៈមានធុកិច្ចថ្មីឌីជីថលត្រឹមតែ 35 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស។ BIG បានគាំទ្រ Startup ជាង 355 និងជួយកៀងគរទុនប្រមាណ 400 លានដុល្លារ។
ក្រៅពីនេះ ក្រុមហ៊ុនបំណងក៏បានចូលរួមជាមួយ Action Community for Entrepreneurship (ACE.SG) និងកម្មវិធី Stage One ដែលជាគំនិតផ្តួចផ្តើមរបស់ Enterprise Singapore និង Singapore Economic Development Board ដើម្បីពង្រីកទីផ្សារធុរកិច្ចមានសក្ដានុពលលេីឆាកអន្តរជាតិ។
សូមជម្រាបជូនថា តាមរយ:កម្មវិធីគាំទ្រធុរកិច្ចថ្មីឌីជីថលរបស់ ក.ប.ទ., កាលពីឆ្នាំ២០២៥ ក្រុមហ៊ុនបំណង បានទទួលការវិនិយោគរបស់ក្រុមហ៊ុន Plug and Play ដែលនេះបង្ហាញឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់កម្ពុជាក្នុងការកសាង បរិយាកាស អំណោយផល សម្រាប់ អ្នកមានសមត្ថភាពក្នុងការចាប់ឱកាសរីកចម្រើនទាំងក្នុងស្រុក និងសកលលោក។