សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរលោក Wang Huning ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារជូនពរលោក Wang Huning ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏រីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ឆ្នាំមមី ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវវន្ទនាការដ៏កក់ក្តៅ និងសូមជូនសព្វសាធុការពរ ជូនឯកឧត្តម សភាប្រឹក្សានយោបាយ ប្រជាជនចិន និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់។

ខ្ញុំជឿជាក់ថា ឆ្នាំថ្មីនេះ នឹងជួយឱ្យការប្តេជ្ញាយើងកាន់តែមុតមាំ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវ មិត្តភាពដែកថែបរបស់យើង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេល ដែលយើងកំពុងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលនាយុគសម័យថ្មី ដែលផ្តល់ឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ។

សូមឆ្នាំថ្មីនេះនាំមកនូវសុខភាពល្អបរិបូរណ៍ សុខសុភមង្គល និងជោគជ័យធំធេងបន្ថែមទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម និងសហការី។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ»៕

Leave a Reply

Your email address will not be published. Required fields are marked *