ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩» ឆ្នាំ២០២៦

(សៀមរាប)៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩» ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប។

 

ក្រសួងពាណិជ្ជកម្ម រៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង ក្នុងគោលបំណង៖

 

១៖ ជំរុញផលិតកម្មក្នុងស្រុក

២៖ បន្តគាំទ្រផលិតផលខ្មែរ

៣៖ អភិវឌ្ឍន៍វិស័យឯកជន

និង៤៖ បង្កើតវេទិកាផ្គូផ្គងពាណិជ្ជកម្មរវាងសហគមន៍ កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ជាមួយនឹងអ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់ អាជីវកម្មនានា ស្របតាមផែនការសកម្មភាពការងាររបស់ក្រសួងពាណិជ្ជកម្ម និងស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

 

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ជាអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ចូលរួមដាក់តាំងបង្ហាញ-លក់ផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីឈានទៅការ ចុះកិច្ចសន្យាទិញ-លក់ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ៕

Leave a Reply

Your email address will not be published. Required fields are marked *