
កំពង់ធំ)៖ អនុសេនីយ៍ទោ អៃ អ៉ីន មន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃ ប្រ ទេស ជាកងកម្លាំងដ៏អង់អាចមួយរូប ដែលបានពលីជីវិតដោយសារការវាយ ប្រហាររបស់កងទ័ពថៃក្នុងសង្គ្រាមឈ្លានពានលើដែនដីកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅលើសមរភូមិទិសខេត្តព្រះវិហារ។
សពរបស់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់កម្ពុជារូបនេះ បានបញ្ជូន មក ដល់ គេហដ្ឋាននៅខេត្តកំពង់ធំ និងរៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធ សាសនា ប្រកបដោយកិត្តិយសយ៉ាងខ្ពស់ខ្ពស់បំផុត នៅឯគេហដ្ឋាន កំ ណើត ក្នុងខេត្តកំពង់ធំ។
សង្ខារបង់ទៅមែនពិត តែកិត្តិនាម និងភាពអង់អាចក្លាហានរបស់យុវជន អៃ អ៉ីន សម្រាប់ជាតិមាតុភូមិ បន្តដាក់នៅក្នុងបេះដូងកូនខ្មែរគ្រប់រូប។ ពិធីបុណ្យសពរបស់យុវជន អៃ អ៉ីន បានប្រព្រឹត្តដោយមានការយកចិត្ត ទុក ដាក់ខ្ពស់ពីថ្នាក់ដឹកនាំកងកម្លាំងកងរាជអាវុធហត្ថ ក៏ដូចជាអាជ្ញាធរ ក្នុង ខេត្តកំពង់ធំ។
ការអញ្ជើញគោរពវិញ្ញាណក្ខន្ធពីសំណាក់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីរាជការ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដែលស្តែងឱ្យឃើញពីការគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពរបស់យុវជន អៃ អ៉ីន។
នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជា ប្រធាន ក្រុមការងារចុះជួយស្រុកប្រាសាទបល័្លង្ក បានដឹកនាំក្រុមការងារអញ្ជើញ ចុះគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពរបស់យុវជន អៃ អ៉ីន។
លោកអ្នកឧកញ៉ា ទ្រី ភាព បាននាំយកនូវការចូលរួមសោកស្តាយដ៏ ក្រៀម ក្រំបំផុតរបស់សម្តេចតេជោ សម្តេចមហាបវរធិបតី ក៏ដូចជា សម្តេច កិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃ។
លោកអ្នកឧកញ៉ា បានលើកឡើងថា ការពលីរបស់យុវជន អៃ អ៉ីន ជាការ ពលីប្រកបដោយកិត្តិយសបំផុតសម្រាប់បុព្វហេតុជាតិ និងប្រជាជន កម្ពុជា ។ ការពលីរបស់យុវជន អៃ អ៉ីន បន្តស្ថិតនៅក្នុងការចងចាំជានិច្ច របស់ កូនខ្មែរ។
នៅក្នុងឱកាសនោះ លោកអ្នកឧកញ៉ា បាននាំយកថវិការបស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមបុណ្យសពចំនួន១០លាន រៀល និងថវិការបស់ក្រុមការងារជិត៣លានរៀលទៀត។
អនុសេនីយ៍ទោ អៃ អ៉ីន មានអាយុ២៤ឆ្នាំ ជាកូនប្រុសតែម្នាក់ ក្នុងគ្រួសារ កសិករក្នុងភូមិផ្តៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក។ យុវជន អៃ អ៉ីន មិនទាន់មានភរិយានោះទេ ក្រោយប្រលងជាប់បាក់ឌុប និងរៀន ថ្នាក់ បរិញ្ញាបត្របានមួយឆ្នាំ រូបគេបានប្រលងចូលក្របខណ្ឌអាវុធ ហត្ថលើផ្ទៃ ប្រទេស ហើយចូលបម្រើការងារនៅខែឧសភា ឆ្នាំ២០២៣។
ម្តាយ ឪពុក និងបងស្រី បានបង្ហាញក្តីស្តាយស្រណោះអាឡោះអាល័យ យ៉ាង ក្រៃលែងចំពោះមរណភាពរបស់ អៃ អ៉ីន។ ស្ត្រីជាម្តាយ បានរៀបរាប់ ជា មួយការទ្រហោយំប្រកបដោយក្តីសង្វេគថា អៃ អ៉ីន ជាកូនប្រុសដ៏ល្អ ក្នុង គ្រួសារ ហើយមិនដែលបង្កការលំបាកអ្វីមួយដល់ឪពុកម្តាយ៕