
មជ្ឈដ្ឋាន ជាពិសេសការប្រោសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមពី ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យកទៅចែកជូនប្រជាជនភៀសសឹកជាបន្តបន្ទាប់។ មិនតែបុណ្ណោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់ថវិកាចំនួន ២១ម៉ឺនដុល្លារអាមេរិក ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចាត់ចែងទិញតង់ សម្រាប់ចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពនានា។
បន្ថែមពីនេះ កាលពីពេលកន្លងទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ឧបត្ថម្ភ អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ មុង និងភួយជាច្រើន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តគោលដៅចំនួន៦ គឺខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗផងដែរ៕