
ភ្នំពេញ)៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញការស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ និងសង្ឃឹមថាបទឈប់បាញ់នឹងត្រូវបានរក្សា ហើយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃនឹងត្រូវបានកាត់បន្ថយ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងដូចនេះថា «ខ្ញុំសូមស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង១៨នាក់។ ខ្ញុំសង្ឃឹមថា បទឈប់បាញ់នឹងត្រូវបានរក្សា ហើយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នា រីករាយឆ្នាំថ្មី!»។
សូមបញ្ជាក់ដែរថា វីរៈកងទ័ពកម្ពុជា ១៨រូប នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកដល់រាជធានីភ្នំពេញហើយ ក្រោយភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ នៅព្រឹកនេះ បន្ទាប់ពីចាប់ខ្លួនអស់រយៈពេល១ ៥៥ថ្ងៃ ពោលគឺកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥៕