ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យតែងតាំងអគ្គនាយក, ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ដ្រកសិកម្មកម្ពុជា និងនាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលាប សរុបចំនួន៨រូប នៃក្រសួងកសិកម្ម

(ភ្នំពេញ)៖ ក្នុងព្រះមរបនាម និងតាមព្រះរាជត្រាស់បង្គាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងមន្ដ្រីរាជការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៨រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មានយើង ទទួលបាននៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

 

ក្នុងព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី បានធ្វើការតែងតាំងមុខតំណែងដូចខាងក្រោម៖

 

១៖ លោក សរ ចិត្រា ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម

២៖ លោក ងិន ឆាយ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានក្សេត្រសាស្ដ្រ នៃក្រសួងកសិកម្ម

៣៖ លោក តាន់ ផាន់ណារ៉ា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម

៤៖ លោក ពុំ សុថា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម

៥៖ លោក សួន សុវណ្ណ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ នៃក្រសួងកសិកម្ម

៦៖ លោក គង់ វ៉ាញ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម

៧៖ លោក សុខ ហេង ជាប្រធានបណ្ឌិត្យសភាវិទ្យាសាស្ដ្រកសិកម្មកម្ពុជា នៃក្រសួងកសិកម្ម

៨៖ លោក កាយ កាំងមាន ជានាយកវិទ្យាស្ថានជាតិកសិកម្ម ព្រែកលាប នៃក្រសួងកសិកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *