ប្រមុខការទូតកម្ពុជា បានអនុញ្ញាតឱ្យ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស។

 

លោក NAMAZU Hiroyuki បានអញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ។

 

ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក NAMAZU Hiroyuki បានផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម រួមទាំងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *