
(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក សាន់ យូ តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោក ហូ ប៊ុនថន ប្រធានច្រកចេញចូលរដ្ឋបាលខេត្ត និង លោកអភិបាលស្រុកកំពង់លែង រួមទាំងក្រុមការងារ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បាននាំយកម៉ូតូ ១គ្រឿង ដែលជាអំណោយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រួសារសពវីរយុទ្ធជនឈ្មោះលោក គង់ ចាន់វាសនា រស់នៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ដែលបានពលីជីវិតក្នុងសមរភូមិដើម្បីបុព្វហេតុប្រទេសជាតិ។
ជាការតបស្នងសងគុណ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដោះស្រាយផ្នែកជីវភាពរស់នៅរបស់គ្រួសារ ថែមទាំងរៀបចំគម្រោងសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដោយធានាដល់ការប្រកបរបរប្រចាំថ្ងៃ ការសិក្សារៀនសូ ត្ររបស់កូនៗ និងការធានាសុខមាលភាពគ្រួសារផងដែរ។
ក្រុមគ្រួសារសពវីរយុទ្ធជន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមជួបនូវពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ម្សិលមិញនេះ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ក៏បានដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខដល់ក្រុមគ្រួសារវីរយុទ្ធជនទាំងពីររូបនៅស្រុកកំពង់លែង និងបានគោរពវិញ្ញាណក្ខន្ធដល់វីរយុទ្ធជនទាំង ពីររូបដែលបានពលីក្នុងសមរភូមិ ក្នុងបុព្វហេតុការពារបូរ ណភាពទឹកដីប្រកបដោយក្តីក្រៀមក្រំជាទីបំផុត៕