ក្រសួងការបរទេសតវ៉ាការរឹបអូសទូកនេសាទខ្មែរដោយកងទ័ពជើងទឹកថៃ និងជំរុញឱ្យគោរពអធិបតេយ្យភាព និងដែនយុត្តាធិការរបស់កម្ពុជា

ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួនបួននាក់ ដោយកងទ័ពជើងទឹកថៃកាលពីដើមខែមករា នៅក្នុងដែនសមុទ្រនៃខេត្តកោះកុង។   នៅក្នុងកំណត់ទូតដែលបានផ្ញើទៅកាន់ស្ថានទូតថៃ ក្រសួងការបរទេសបានឲ្យដឹងថា ហេតុការណ៍នៃការចាប់ទូកនេសាទកម្ពុជាបានកើតឡើងនៅវេលាម៉ោង11:30 ព្រឹក ថ្ងៃទី 6 ខែមករា ឆ្នាំ 2026 នៅចំណុចកូអរដោនេ លេខ 11°33’30″N និង 102°51’39″E ដែលកម្ពុជាអះអាងថាស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួន។   យោងតាមខ្លឹមសារកំណត់ទូតនេះ កម្ពុជាបានស្វាគមន៍ការដោះលែងអ្នកនេសាទទាំងបួននាក់មកវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែទន្ទឹមនេះបានស្នើជាផ្លូវការដល់ភាគីថៃឱ្យប្រគល់ទូកនេសាទខ្មែរ…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។   ពិធីនេះ មានការចូលរួមលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដោយមានវត្តមានអស់លោក លោកស្រីជាថ្នាក់នាំ មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រម៉ាណជិត៤០០នាក់…

អបអរសាទរ! សហគមន៍កសិកម្មទំនើបមៀនប៉ៃលិនដំបូងបង្អស់ បានចាប់ផ្ដើមដំណើរការជាមួយកិច្ចសន្យាផលិតកម្មទំហំរង្វង់ ៦លានដុល្លារ

ប៉ៃលិន)៖ សហគមន៍កសិកម្មទំនើបមៀនប៉ៃលិនដំបូងបង្អស់ បានចាប់ផ្ដើមដំណើរការជាមួយកិច្ចសន្យាផលិតកម្មទំហំរង្វង់ ៦លានដុល្លារ។   ពិធីនេះរៀបចំឡើងក្រោបអធិបតី លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន តំណាងក្រុមហ៊ុន…

អគ្គនាយកស៊ីម៉ាក់ ប្រកាសបើកគម្រោងបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន នៅខេត្ដបាត់ដំបង

បាត់ដំបង)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្លាំងប្រតិបត្តិការ និងប្រកាសបើកគម្រោងសមាហរណកម្ម ការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣។ ពិធីនេះ ធ្វើឡើងនៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតតេជោ ខេត្តបាត់ដំបង។   ដំណាក់កាលទី៣នេះ ជាជំនួយហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រគម្រោងបោសសម្អាតគ្រាប់មីន និងការអភិវឌ្ឍសហគមន៍ ក្រោយការបោសសម្អាតមីនរួច ដែលហៅថា គម្រោងបោសសម្អាតមីន ដើម្បីសន្ដិភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាពសម្រាប់…

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពនៅចំណុចច១ និងស្ពានមេទឹក ខេត្តពោធិ៍សាត់ ដែលបំផ្លាញដោយសារយន្ដហោះចម្បាំងរបស់ថៃ

ពោធិ៍សាត់)៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅចំណុច «ច១» និងស្ពានមេទឹក ខេត្តពោធិ៍សាត់ ដែលត្រូវបានបំផ្លាញចោលយន្ដហោះចម្បាំងរបស់ភាគីថៃកាលពីពេលកន្លងទៅ។   កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ទីតាំងសាធារណៈ ឯកជន និងផ្ទះពលរដ្ឋជន ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងឈ្លានពានថៃ

ឧត្តរមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមជាមួយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង ទីតាំងសាធារណៈ ទីតាំងឯកជន និងផ្ទះសម្បែងប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងយោធាឈ្លានពានថៃនាពេលកន្លងមក។   បន្ទាប់ពីបានពិនិត្យវាយតម្លៃជាក់ស្តែងរបស់ក្រុម (AOT) លោក ម៉េត មាសភក្តី បានស្នើសុំឱ្យក្រុមការងារនេះ ពាំនាំស្ថានភាពពិតនៃការវាយប្រហារ…

ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាក់ឱ្យប្រជាពលរដ្ឋ អាចទទួលសេវារបស់អង្គភាពច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ

ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៦នេះ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋ អាចទទួលសេវារបស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ គេហទំព័ររបស់ក្រសួងមហាផ្ទៃ «website» និងទាំង App «online.owso.gov.kh» OWSM CAMBODIAGeneral Department of Administration, MOI ខណៈក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានសមទ្ធផលជាច្រើន គួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។   លោក ហុក ហួលីម នាយករដ្ឋបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៌ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦…

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល

ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល។   សេចក្ដីជូនដំណឹង បានឲ្យដឹងថា កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញមានសកម្មភាពនាំចូល ចែកចាយ ដំឡើង ប្រើប្រាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម លក់ឧបករណ៍ទូរគមនាគមន៍ ឬ ឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ នៅលើទីផ្សារកម្ពុជា ដូចជា ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ (Booster/Repeater)…

សាររបស់សម្តេចបវរធិបតី បញ្ជាក់ស្នូលប្រាំមួយជ្រុង នៃការដឹកនាំជាតិ៖ តើទិសដៅកម្ពុជាពេលនេះ ត្រូវតម្រង់ទៅកាន់ទីណា?

ភ្នំពេញ)៖ នៅក្នុងគ្រាដែលអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយ កំពុងត្រូវរងដោយអំពើឈ្លានពានពាក្យសម្តីពីប្រមុខរាជរដ្ឋាភិបាល មិនមែនជាការនិយាយធម្មតាទៀតឡើយ។ ពាក្យមួយម៉ាត់ៗ ក្លាយជាគន្លឹះសម្រាប់កំណត់សេចក្តីពិត ជាជំហរសម្រាប់ឆ្លើយតបនឹងស្ថានការណ៍ និងជាការគូសខ្សែទិសដៅសម្រាប់ជាតិទាំងមូល។ សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ មិនត្រឹមតែបង្ហាញពីដំណាក់កាលប្រឈមមុខនៃស្ថានការណ៍ជាតិបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់យ៉ាងច្បាស់នូវទិសដៅអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិបទនៃការរងការរំលោភបំពានលើទឹកដី។   សេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី បានរំលេចយ៉ាងច្បាស់នូវសារស្នូល និងអាទិភាពធំៗចំនួនប្រាំមួយ ដែលភ្ជាប់គ្នាជាស៊ុមយុទ្ធសាស្ត្រតែមួយពីជាតិ នយោបាយ សង្គម សន្តិសុខ រហូតដល់រូបភាពអន្តរជាតិ។ សារទាំងនេះ មិនមែនជាប្រធានបទដាច់ដោយឡែក…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសកម្មភាពការងាររបស់រាជរដ្ឋាភិបាល

ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសកម្មភាពការងាររបស់រាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី។