សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៦

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានចេញសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»។   ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh…

ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារ ដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ

  (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦…

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន ៤នាក់ ថតដោយលោក លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី កាលពីឆ្នាំ១០ឆ្នាំមុន និងពោលថា «ពេលនោះមេដឹកនាំអាស៊ានពិត ជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់»

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថតអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន ៤នាក់ ដែលរូបថតនោះ ថតដោយលោក លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី កាលពីឆ្នាំ១០ឆ្នាំមុន នៃកិច្ចប្រជុំអាស៊ាន-អាមេរិក។   ជាមួយពាក្យពេចន៍នឹករលឹកដល់ថ្នាក់ដឹកនាំទាំង៣រូបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានពោលពាក្យថា «ពេលនោះមេដឹកនាំអាស៊ានពិត ជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់»។   សម្តេចតេជោ…

ក្រសួងការងារ៖ រាជធានីភ្នំពេញ មានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

  (ភ្នំពេញ)៖ រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មនោះ មានឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។   តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានឱកាសការងារសរុបចំនួនជាង ២,៦ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។   ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ…

កិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters ! សម្តេចធីបតី ហ៊ុន ម៉ាណែត ថ្លែងថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោក ត្រាំ

  (វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថាកងទ័ពថៃបាន និងកំពុងកាន់កាប់ទឹកដីរបស់កម្ពុជា បន្ទាប់ពីការវាយប្រយុទ្ធគ្នាកាលពីឆ្នាំ២០២៥ បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំក៏ដោយ ហើយបានជំរុញឱ្យថៃអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្ដើមធ្វើការដោះស្រាយជម្លោះព្រំដែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។   សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាពក្នុងសប្ដាហ៍នេះ។…

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ ក្រុមហ៊ុនបំណង ក្លាយជាធុរកិច្ចថ្មីឌីជីថលតែមួយពីកម្ពុជា ដែលត្រូវបានជ្រើសរើសចូល BIG 2026 នៅប្រទេសសិង្ហបុរី

  (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអបអរសាទរ ក្រុមហ៊ុនបំណង (Bamnang Holding PTE.LTD) ដែលជាធុរកិច្ចថ្មីឌីជីថល (Startup) តែមួយគត់ពីកម្ពុជា ដែលត្រូវបានជ្រើសរើសចូលរួម Business Innovations Generator (BIG) ឆ្នាំ 2026 នៅប្រទេសសិង្ហបុរី។   ក្រុមហ៊ុនបំណងត្រូវបានជ្រើសរើសក្នុងចំណោមធុកិច្ចថ្មីឌីជីថលជាង 200 មកពីជុំវិញពិភពលោក ខណៈមានធុកិច្ចថ្មីឌីជីថលត្រឹមតែ 35 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស។ BIG បានគាំទ្រ Startup…

មេសិទ្ធិមនុស្សកម្ពុជា ឆ្លើយតបចំពោះទស្សនមួយចំនួនតូចដែលចោទប្រកាន់ថារដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក, រដ្ឋាភិបាលប្រើគ្រប់យន្តការដើម្បីទាមទារទឹកដី និងផ្ទះសម្បែងត្រឡប់មកវិញ

  (ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឆ្លើយតបចំពោះបងប្អូនមួយចំនួនតូចដែលមិនគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក។   តាមរយៈបណ្តាញសង្គម ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមធ្វើការឆ្លើយតបចំពោះបងប្អូនយើងដែលមិនគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក។   ខ្ញុំសូមធ្វើការបំភ្លឺដោយខ្លី និងឈរលើតថភាពជាក់ស្តែងដូចតទៅ: «រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការជាបន្តបន្ទាប់បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពានទឹកដីដោយប្រើកម្លាំងពីយោធាថៃ»។ រាជរដ្ឋាភិបាលបាននិងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដី និងផ្ទះសម្បែងត្រឡប់មកវិញ។   ការទាមទារនេះមិនមែនជារឿងលេងសើចដោយប្រើរយៈពេលខ្លី ឬប្រើពេលមួយសប្តាហ៍…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕

គ.ជ.ប នឹងទទួលជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ពីរដ្ឋាភិបាលជប៉ុន

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យបានជ្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គ.ជ.ប នឹងរៀបចំពិធីប្រគល់-ទទួលផ្លូវការនូវជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត។   ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។   ពិធីប្រគល់-ទទួលនេះនឹងប្រព្រឹត្តទៅនៅសាលសន្និសីទសារព័ត៌មាននៃទីស្តីការ គ.ជ.ប (ជាន់ទី៥)…

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងរយៈពេល ២ថ្ងៃ នៅដើមខែមីនាខាងមុខនេះ

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន រៀបចំ «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣-០៤ ខែមីនា ឆ្នាំ២០២៦ ក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ ការធ្វើសមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម»។   ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របពេលដែលអាស៊ានកំពុងពង្រឹងជំហររបស់ខ្លួន ជាមជ្ឈមណ្ឌលកំណើនសកល។   ពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ…