(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារថ្វាយព្រះពរ ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muízzaddin Waddaulah ព្រះមហាក្សត្រ និងជាប្រមុខរដ្ឋ នៃព្រុយណេដារូស្សាឡាម និងជូនចំពោះប្រជាជន ព្រុយណេដារូស្សាឡាម នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិព្រុយណេដារូស្សាឡាម។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្តីរីករាយដោយកត់សម្គាល់ថា កម្ពុជា និងព្រុយណេ មានមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ សម្ដេចមានជំនឿជឿ ជាក់ថា…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាអាត្លង់ទិក
(សហរដ្ឋអាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាអាត្លង់ទិក ដឹកនាំដោយឧត្តមសេនីយ៍ Jim Jones និងលោក Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី
(សហរដ្ឋអាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាមសហរដ្ឋអាមេរិក
(សហរដ្ឋអាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាមួយលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាមសហរដ្ឋអាមេរិក ។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕
កម្ពុជា-អាម៉េរិក មានជំនឿថា ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកាន់តែល្អប្រសើរ
(អាមេរិក)៖ កម្ពុជា និងសហរដ្ឋមន្ត្រី បានបង្ហាញជំនឿថា ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរក្រោមកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរ។ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ លោកឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា…
ជនដៃដល់ដែលកាប់សម្លាប់បងស្រី និងក្មួយប្រុស នៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់ខ្លួនហើយ
(តាកែវ)៖ នៅព្រឹកថ្ងៃទី១៩ ខែខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងអាវុធហត្ថ បានស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ជនដៃដល់បានហើយ ក្រោយកាប់សម្លាប់បងស្រី និងក្មួយប្រុស នៅស្រុកត្រាំកក់។ របាយការណ៍របស់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា នៅវេលាម៉ោង៣:៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ និងជូនពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីម ក្នុងឱកាសចូលបួសខែរ៉ម៉ាឌន
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ និងជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និង ក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ក្នុងឱកាសចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម នៅនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ សម្តេចបវរធិបតីតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហោះសារជូនពរបងប្អូនខ្មែរម៉ូស្លីម ទាំងស្រុងដូចខាងក្រោម៖ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា…
កម្ពុជា ចូលរួមជាមួយប្រទេសជាង១៦០ ប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦
(ភ្នំពេញ)៖ កម្ពុជា រួមជាមួយប្រទេសសរុបជាង១៦០លើពិភពលោក បានប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្នុងបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យអនឡាញដែលកើតឡើងថ្មីៗ រួមមានការគំរាមកំហែងតាមអ៊ីនធឺណិត និងបណ្តាញសង្គម រហូតដល់ការការពារអត្តសញ្ញាណឌីជីថល។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងកាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានសហការរៀបចំរួមគ្នាដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) និងអង្គការសកម្មភាពដើម្បីកុមារ (APLE) ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា…
ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តការពារ និងបង្ក្រាបធនធានធម្មជាតិសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ ១៧លាននាក់, បុគ្គល៤នាក់ ក្នុងនោះមានមេភូមិម្នាក់ កំពុងរត់គេចខ្លួនរឿងលួចឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ ក្នុងស្រុកកំពង់លែង
(កំពង់ឆ្នាំង)៖ លោកកិតិ្តនិតិកោសលបណ្ឌិត ឱម យ៉ិនទៀ ង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានស្នើឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តការពារ និងបង្ក្រាបធនធានធម្មជាតិសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ ១៧លាននាក់។ លោកស្នើបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន និងអង្គភាពស្ថាប័ននៅទូទាំងខេត្តកំពង់ឆ្នាំង។ ច្បាប់នេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធ ភាពសេវាគ្រប់បែបយ៉ាងពង្រឹងអភិបាលកិច្ចនិងនីតិរដ្ឋនៅ ក្នុងការដឹកនាំនិងការគ្រប់គ្រងរដ្ឋព្រមទាំងរក្សាភាពស្អាត ស្អំនិងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិនិងកាត់បន្ថយភាពក្រីក្រផងដែរ។ ច្បាប់នេះដែរ មានគោលដៅប្រយុទ្ធប្រឆាំងនិងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំបង្ការទប់ស្កាត់និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ហើយដោយមានការចូលរួមនិងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបានប្រព្រឹត្ត ក្រោយពេលដែលច្បាប់នេះមានអនុភាពអនុវត្ត។…