សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងលោក ស្រេង សុខា អភិបាលស្រុកបាណន់ និងលោក ហម សំខាន់ អភិបាលស្រុកសំពៅលូន សម្រាប់អាណត្តិទី២

ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងអភិបាលស្រុកបាណន់ និងស្រុកសំពៅលូន ខេត្តបាត់ដំបង សម្រាប់អាណត្តិទី២។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន យើងទទួលបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

 

នៅក្នុងអនុក្រឹត្យ បានបញ្ជាក់ថា លោក ស្រេង សុខា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាល ស្រុកបាណន់ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល និងលោក ហម សំខាន់ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាល ស្រុកសំពៅលូន សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *