រដ្ឋមន្រ្តីសុខាភិបាលថ្លែងក្នុងសន្និបាតសុខាភិបាល ដោយសង្កត់ធ្ងន់ថា «ម្នាក់ៗ គឺជាម្ចាស់ ម្នាក់ៗ គឺជាអ្នកទទួលខុសត្រូវ»

ភ្នំពេញ)៖ បន្ទាប់ពីពិធីបើកសន្និបាតសុខាភិបាល លើកទី៤៥ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញថ្លែងនូវទស្សនាទាននៃកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល នៃយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ ពិសេសដោយសង្កត់ធ្ងន់ថា «ម្នាក់ៗគឺជាម្ចាស់ ម្នាក់ៗគឺជាអ្នកទទួលខុសត្រូវ»។   នាឱកាសនោះលោកលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗបន្ថែមទៀតដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិកសុខាភិបាល ដែលត្រូវរៀបចំសម្រាប់ក្រុមពិភាក្សាដូចជា៖   ១៖ សូមផ្តោតទៅលើសូចនាករទាំងឡាយដែលឆ្លើយតបទៅនឹង៖ * លទ្ធផលសំខាន់ៗទាក់ទងនឹងជំងឺឆ្លង(ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម…

«សហគមន៍កសិកម្មអភិវឌ្ឍន៍» នៅស្រុកពាមជរ ខេត្តព្រៃវែង អាចផ្គត់ផ្គង់បន្លែជាង៣០តោនក្នុងមួយថ្ងៃ នាំទៅកាន់ទីផ្សារ

ព្រៃវែង)៖ លោកស្រី ជុន បូរ៉ានី ភរិយាលោកអភិបាលខេត្តព្រៃវែង រួមដំណើរដោយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង និងក្រុមការងារ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលវឌ្ឍនភាពការងារ របស់សហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី ដែលមានទីតាំងស្ថិតនៅក្នុងភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។   ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនកសិករ និងការវិវត្តនៃវិស័យកសិកម្មក្នុងមូលដ្ឋាន ជាពិសេសក្នុងដំណាក់កាល…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅហ្វីលីពីន

ភ្នំពេញ)៖ ហ្វីលីពីន ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៦នេះ នឹងបើកទ្វារផ្ទះទទួលប្រមុខការទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបើកកិច្ចបហរជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។   សម្រាប់កម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។   ប្រធានបទដែលគ្រោងលើកមកជជែកក្នុងកិច្ចប្រជុំចង្អៀតរយៈពេលពីរថ្ងៃនេះ រួមមានជម្លោះព្រំដែនកម្ពុជា-ថៃ បញ្ហានៅប្រទេសមីយ៉ានម៉ា សណ្តាប់ធ្នាប់ពិភពលោក ភូមិសាស្រ្តនយោបាយ និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅខែឧសភា…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារ សម្រាប់តែសមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារបញ្ជាក់បន្ថែមជូនជនរួមជាតិខ្មែរ ជុំវិញការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។   សម្តេចបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល ហើយការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ លើកលែងតែសមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ ដែលតម្រូវឱ្យបង់ថវិកា ១ពាន់លានដុល្លារ។   សម្តេចបវរធិបតី បានបង្ហោះសារទាំងស្រុងដូច្នេះថា៖ «កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace)…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលនេះជាការបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល

  ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជំហរថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលនេះជាការបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។   ការបញ្ជាក់ជំហររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសដែល សម្តេចអនុញ្ញាតឲ្យ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។   ក្នុងឱកាសនៃជំនួបនេះ,…

មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាម៉េរិក ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា

  ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។   ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមនាវី Samuel Paparo បានថ្លែងអំណរគុណ និងសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តេចបវរធិបតីជាថ្មីម្តងទៀត ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី២ នៅកម្ពុជា។ លោកបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។…

សម្តេចតេជោ ហ៊ុន សែន សម្រេចក្តីប្រាថ្នារបស់ក្មេងស្រីម្នាក់ ដោយនឹងអនុញ្ញាតឱ្យចូលមកជួប នៅផ្ទះរបស់សម្តេច ពេលមកដល់កម្ពុជា !

  ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ ប្រកាសសម្រេចបំណងក្មេងស្រីម្នាក់ ឈ្មោះ ZARA ដែលរស់នៅក្រៅប្រទេស ដោយអនុញ្ញាតឱ្យ ZARA និងឪពុកម្តាយរបស់គេ ចូលជួបសម្តេចនៅផ្ទះរបស់សម្តេច នៅពេលពួកគេមកដល់កម្ពុជា។   ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានឃើញការបង្ហោះរបស់ឪពុក ZARA ដែលបង្ហាញពីក្តីប្រាថ្នាចង់ជួបសម្តេចតេជោ ហ៊ុន សែន។   សម្តេចតេជោ…

រដ្ឋមន្ត្រីការពារជាតិកម្ពុជា អនុញ្ញាតឱ្យមេទ័ពជើងទឹកអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម នៅមូលដ្ឋានសមុទ្ររាម

  (ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមូលដ្ឋានសមុទ្ររាម។   នាយឧត្តមនាវី Samuel Paparo បំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលជាមួយនឹងនាវាចម្បាំងអាមេរិក ចូលមកចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក។   កាលពីព្រឹកមិញនេះ នាយឧត្តមនាវី…

កម្ពុជា-ឡាវ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។   ក្នុងឱកាសនៃជំនួប, លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់…

ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារនៅសល់ជិត ៩ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពី ប្រទេសថៃ

ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជិត ៩ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។   ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី២៣ ខែមករាថា ឱកាសការងារចំនួន ៨៩ ៥៣៩កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។   ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យសេវាកម្ម ហើយរាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញមានចំនួន ២៦ ៤៥៣កន្លែង, ខេត្តកំពង់ស្ពឺមានចំនួន ២៦…