រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្តឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពផ្សាយជាភាសាចិន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អ្នកអាន និងអ្នកទស្សនាជនជាតិចិនឱ្យបានទូលំទូលាយ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញ និងលើកទឹកចិត្តដល់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន បន្តពង្រឹងស្តង់ដាផ្សព្វផ្សាយដែលមានការទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍សាធារណៈ ពិសេសជាប្រយោជន៍សម្រាប់ទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ហើយការពារដល់អ្នកវិនិយោគ ព្រមទាំងផ្តល់នូវព័ត៌មានពិត សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចិនមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។   ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជួបប្រជុំជាមួយសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការផ្សាយព័ត៌មាននៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។   កិច្ចប្រជុំនេះធ្វើឡើងដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ចូលរួមជាមួយក្រសួងព័ត៌មាន ផ្សព្វផ្សាយព័ត៌មានវិជ្ជមាន សម្រាប់ជាផលប្រយោជន៍នៃការវិនិយោគ…

ក្នុងដំណើរឆ្ពោះទៅកាន់មូលដ្ឋាន៣ខេត្តកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី តែងតែសរសើរមាយាទរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការគ្រប់គ្រង ចាត់ចែង និងសន្សំសំចៃថវិកាជាតិបានល្អ ដើម្បីការប្រព្រឹត្តទៅនៃជាតិបានល្អប្រសើរ។

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏តែងតែលើកឡើងផងដែរថា រាជរដ្ឋាភិបាលនីតិកាលថ្មី មានភ័ព្វសំណាងណាស់ ដែលមានថវិកាគ្រប់គ្រាន់សម្រាប់ចាត់ចែងការងារបន្សល់ទុកពីរាជរដ្ឋាភិបាលនីតិកាលចាស់។ ខុសពីពេលសម្តេចឡើងកាន់ការប្រទេសជាតិនាឆ្នាំ១៩៨៥ ថវិកាជាតិគ្មាន បញ្ហាចាក់ស្រេះត្រូវដោះស្រាយ។ តាមរយៈជួបមន្ត្រីនៅមូលដ្ឋាននេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី តែងតែក្រើនរំលឹកឱ្យមន្ត្រីមូលដ្ឋានជួយគាំទ្រដល់ការប្រមូលពន្ធជូនជាតិ តាមរយៈការលើកកម្ពស់វប្បធម៌នៃការបង់ពន្ធ។

កម្ពុជា-ម៉ាឡេស៊ី ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការកសិឧស្សាហកម្ម និងការប្រើប្រាស់ថាមពលជីវម៉ាស៊ូត

(គូឡាឡាំពួរ)៖ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយលោកស្រី Noraini Ahmad រដ្ឋមន្ត្រីក្រសួងកសិឧស្សាហកម្ម និងផលិតផល នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅអគារពាណិជ្ជកម្មពិភពលោក (WTC) ក្នុងរដ្ឋធានីគូឡាឡាំពួរ។   ក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី បានលើកឡើងពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យកសិឧស្សាហកម្មកម្ពុជា ដោយសង្កត់ធ្ងន់លើដំណាំយុទ្ធសាស្ត្រសំខាន់ៗ រួមមាន កៅស៊ូ ស្វាយ និងជាពិសេសគឺ ស្វាយចន្ទី។   លោកបានគូសបញ្ជាក់ថា…

រដ្ឋមន្រ្តី ហួត ហាក់៖ ការចូលរួមរបស់អង្គទូត និងក្រុមអ្នកផលិតមាតិកាបរទេស គឺជាកម្លាំងជំរុញក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

(ភ្នំពេញ)៖ ឆ្លៀតឱកាសនៃពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦» នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា បានអញ្ជើញសំណេះសំណាល ជាមួយអង្គទូតបរទេសប្រចាំនៅកម្ពុជា និងក្រុមអ្នកផលិតមាតិកាទេសចរណ៍បរទេស (Influencers) ជាច្រើននាក់ ដែលបានអញ្ជើញចូលរួមគាំទ្រ និងអបអរសាទរពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល ព្រមទាំងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។   រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា…

ត្រឹមខែមេសា ឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន ៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង 

(ភ្នំពេញ)៖ គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជា បានកើនដល់៤៧ ០២៩ សហគ្រាស ដែលបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ ខែឧសភានេះ។   លោក ស៊ុន មេសា បានថ្លែងថា៖ «រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ប្រចាំឆមាសទី១ និង លើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ ដោយមានការចូលរួមពី ក្រុមគ្រូបង្គោលប្រចាំកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ផងដែរ។   ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកសរសើរដល់ ក្រុមគ្រូឧទ្ទេសនាមទាំងអស់ ដែលជាគ្រូបង្គោលផ្ទាល់ របស់…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៣៧នាក់ ដែលស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមស៉ីវិលនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសនៃការប្រារព្ធខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព» នាឱកាសឆ្នាំ២០២៦នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាម នៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។   ពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣…

ក្រសួងព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ជាមួយការតាំងពិព័រណ៍រូបថត និងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ នាឱកាសឆ្នាំ២០២៦នេះ ក្រសួងព័ត៌មាន បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្ត និងគោរពវិញ្ញាណក្ខន្ធ ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងការតាំងពិព័រណ៍រូបថត ស្តីពីតួនាទីអ្នកសារព័ត៌មាននៅកម្ពុជា ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់បច្ចុប្បន្ន។   ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នាសួនច្បារជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ…

សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យបានឆាប់ និងប្រសិទ្ធភាព ពិសេសដោះស្រាយក្រៅប្រព័ន្ធតុលាការ 

(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។   ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន៩៦២នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ស្ពឺ។   សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ…

រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកបងប្អូនកម្មករនិយោជិតជាវីរបុរសនៃគ្រួសារ និងសង្គមជាតិ

(ស្វាយរៀង)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលបានប្រារព្ធឡើងនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជា ១ ៦០០នាក់។   ក្នុងទិវាប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅរបស់កម្មករនិយោជិត នាឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដោយបានចាត់ទុកកម្មករនិយោជិតគឺជា…