ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងភរិយា បន្ដឧបត្ថម្ភអង្ករ ទឹកសុទ្ធ និងសម្ភារប្រើប្រាស់ ជូនដល់ជូនភៀសសឹកមករស់នៅខេត្តសៀមរាប

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្រី លីម ដារ៉ែន ព្រមទាំងក្រុមការងារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ដឧបត្ថម្ភអង្ករ ទឹកសុទ្ធ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ចែកជូនដល់ជនភៀសសឹកមករស់នៅក្នុងភូមិសាស្ដ្រខេត្តសៀមរាប ឲ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។   សូមជម្រាបថា ជានិច្ចកាលលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកស្រី លីម ដារ៉ែន ជួនណារិន្ទ តែងតែឧបត្ថម្ភទាំងគ្រឿងឧបភោគ បរិភោគ និងថវិកាជាបន្ដបន្ទាប់ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងប្រកៀកស្នាគ្នាយ៉ាងរឹងមាំ ការពារបូរណភាពទឹក…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខនាយក្រិន និងចាត់ចែងឱ្យកូនៗបានចូលរៀនវិញ 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញសួរសុខទុក្ខនាយក្រិនដែលកំពុងសម្រាកព្យាបាលរលាកស្រោមខួរនៅមន្ទីរពេទ្យកាលម៉ែត។   សម្តេចតេជោ បានចាត់ទុកការដែលនាយក្រិនកំពុង ហើយឪពុកមរណភាព ដែលមិនហ៊ានឲ្យនាយក្រិនដឹង គឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។   ក្នុងឱកាសនោះសម្តេចតេជោ កោតសរសើរចំពោះសិល្បករ សិល្បការិនីដែលចូលរួមអាណិតនាយក្រិន ជាពិសេសស្រីនិចហៅប្រិមប្រិយ និងប្អូនដែលបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។   សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានប្រគល់ការងារឲ្យប្រិមប្រិយ (ស្រីនិច) ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅបាត់ដំបង ឱ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ។  …

គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនគ្រូបង្រៀន សិស្សានុសិស្ស និងអាណាព្យាបាលក្នុងខេត្តបាត់ដំបង

(បាត់ដំបង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ឲ្យក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល សរុបចំនួន ៣៣៩០នាក់នៅក្នុងខេត្តបាត់ដំបង។   ពិធីសំណេះសំណាល និងពិនិត្យព្យាបាលនេះធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ នៅបរិវេណសាលាបឋមសិក្សារំចេក៣ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមអធិបតីភាព លោក ពេជ សោភ័ន…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ក្រសួង ស្ថាប័ន បន្ថយការប្រជុំដោយផ្ទាល់ និងប្ដូរមកប្រជុំតាមអនឡាញ ដើម្បីកាត់បន្ថយការចំណាយថ្លៃប្រេង

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់គ្រប់បណ្ដាក្រសួង ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយការប្រជុំដោយផ្ទាល់ និងត្រូវប្ដូរមកប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយការចំណាយថ្លៃប្រេង និងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈចំពោះមធ្យោបាយធ្វើដំណើរ លើកលែងករណីចាំបាច់។ ក្នុងសារាចរស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំសល់ក្រសួងមហាផ្ទៃ ត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ឲ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងណែនាំដល់អង្គភាពក្រោមឱវាទឲ្យមានការសម្រួលចរាចរណ៍ឲ្យបានល្អ នៅក្នុងអំឡុងម៉ោងមមាញឹកបំផុត ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីចៀសវាងការកកស្ទះដែលតម្រូវឲ្យចំណាយប្រេងឥន្ធនៈបន្ថែម ក្នុងពេលរង់ចាំនៅលើដងផ្លូវ។ បើតាមសម្ដេចមហាបវរធិបតី…

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញប្រារព្ធពិធីក្រុងពាលីដើម្បីរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ នៅវត្តភ្នំ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។   ក្នុងពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ មានការចូលរួមពីលោក លោកស្រី ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក. និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តជាច្រើនរូបផងដែរ។   គោលបំណងសំខាន់នៃការរៀបចំពិធីក្រុងពាលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សានៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យការសាងសង់ទីតាំង…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវ៉ាគី ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ តាមរយៈកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងមានការវិវឌ្ឍរីកចម្រើនល្អ និងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ

(ភ្នំពេញ)៖ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) នៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធាន គ.ហ.ស. និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្ត និងបណ្តាតំណាងដៃគូអភិវឌ្ឍ សរុបប្រមាណ ៥០០រូប។  …

ជប៉ុន ផ្ដល់ជំនួយ ២៣លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។   យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, នៅក្នុងលិខិតប្តូរសារថ្មីនេះ ទំហំទឹកប្រាក់នៃជំនួយសម្រាប់គម្រោងខាងលើ ដែលបានចុះហត្ថលេខាលើកដំបូងកាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នឹងកើនពី ៣.៤២១ លានយ៉េន (ប្រមាណ…

លោកឧត្តមសេនីយ៍ត្រី សេន សុភាព អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ត្រូវតែងតាំងជា ប្រធាននាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម ជំនួសលោកឧត្តមសេនីយ៍ឯក សៀង សេន

(ភ្នំពេញ)៖ តាមការគ្រោងទុក នៅវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសចូលកាន់តំណែងប្រធាននាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្មថ្មី។   តាមសេចក្តីសម្រេច និងតាមការបញ្ជាក់របស់មន្រ្តីនគរបាលជាន់ខ្ពស់ ដែលបណ្តាញព័ត៌មានយើង ទទួលបាន, លោកឧត្តមសេនីយ៍ត្រី សេន សុភាព អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នឹងត្រូវបានចូលកាន់តំណែង ជាប្រធាននាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម ជំនួសលោកឧត្តមសេនីយ៍ឯក សៀង សេន ដែលទទួលភារកិច្ចថ្មី។   លោកឧត្តមសេនីយ៍ត្រី សេន…

គម្រោងសាងសង់របងព្រំដែនរបស់ភាគីថៃ ចន្លោះបង្គោលលេខ 52-59 ត្រូវបានបំភ្លឺ

  (បាត់ដំបង)៖ ប្រភពព័ត៌មានច្បាស់ការមួយ បានផ្តល់សេចក្ដីបំភ្លឺជាសាធារណៈ ជុំវិញគម្រោងដែលត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយភាគីថៃ ដើម្បីសាងសង់របងព្រំដែន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 ស្ថិតក្នុង ភូមិសាស្ត្រឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។   យោងតាមប្រភពដែលអាចទុកចិត្តបាន ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ កម្ពុជា-ថៃ បានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ។   កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីថៃបានធ្វើលិខិតជូនដំណឹងមកភាគី កម្ពុជា អំពីគម្រោងសាងសង់របងគ្រប់គ្រងការឆ្លងព្រំដែននិងផ្លូវព្រំដែននៅក្នុងទឹកដីថៃ ចន្លោះបង្គោល…