(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចង់ឃើញកម្ពុជា និងអាស៊ែបៃហ្សង់ លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មតាមរយៈការបំពេញឱ្យគ្នារវាងស្បៀង និងថាមពល ដែលជាសក្តានុពលនៃប្រទេសទាំងពីរ។ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Elchin Amirbayov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនោះ…
Category: ព័ត៌មានជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ។ ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលការណ៍សំខាន់ៗចំនួន៥ សម្រាប់អនុវត្តច្បាប់កាតព្វកិច្ចយោធា រួមមាន៖ *…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីអត្ថប្រយោជន៍ ៣ចំណុច នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ចំនួន៣ នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា ដោយសម្តេចបញ្ជាក់ថា ច្បាប់នេះមានអត្ថប្រយោជន៍ផ្ទាល់ទាំងលើវិស័យការពារជាតិ, អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ និងអត្ថប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។ ថ្លែងក្នុងបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា អត្ថប្រយោជន៍ ៣ចំណុច នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា រួមមាន៖ * ទី១៖…
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ៦.០០០ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២៦
(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យចំនួន ៦.០០០ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២៦។ នៅក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជទ្រព្យចំនួន 6.000…
យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី
(ក្រចេះ)៖ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយ សសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានបន្តរម្លឹក និងណែនាំបន្ថែមដល់អាជ្ញាធរខេត្តក្រចេះ ឱ្យបន្តសកម្មភាពចុះសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានទាំងកម្រោលរបស់យោធាថៃ។ ការរម្លឹកបែបនេះរបស់របស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនារសៀលថ្ងៃចន្ទ ទី១១ ឧសភា ២០២៦នេះ នៅវិមានសន្តិភាព៕
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រធានក្រុមប្រឹក្សាសហព័ន្ធ(ព្រឹទ្ធសភា)រុស្ស៉ី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៉ី
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើសារជូនលោកជំទាវ VALENTINA MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) សភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី រដ្ឋធានីមូស្គូ ក្នុងឱកាសដ៏មាននក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី។ សម្តេចសូមសម្តែងនូវអំណរសាទរអស់ពីដួងចិត្ត និងសូមជូន សព្ទសាធុកាពរចំពោះលោកជំទាវ ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី និងប្រជាជន រុស្ស៊ីជាទីរាប់អាន។ ខណៈដែលយើងប្រារព្ធព្រឹត្តិការណ៍ពិសេសនេះ សម្តេចតេជោ មានសេចក្តីរីករាយដែលទំនាក់ទំនងទ្វេភាគី…
សម្តេចនាយករដ្ឋមន្ត្រី៖ បញ្ហាជាឱកាស សំខាន់យើងមើលឱកាសនោះឃើញទេ?
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានចែករំលែកឡើងវិញនូវវីដេអូមួយ ដែលសម្តេចធ្លាប់មានប្រសាសន៍លើវេទិកាសាធារណៈពាក់ព័ន្ធនឹងបញ្ហាជាកាលានុវត្តន៍ភាព។ ជាមួយនឹងការចែករំលែកវីដេអូនោះ សម្តេចមហាបវរធិបតីក៏បានរំលេចសារខ្លីបន្ថែមថា គ្រប់ការលំបាក ឬការឈឺចាប់ ក៏ជាឱកាសសម្រាប់ពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ។ ចំណុចសំខាន់ គឺនៅត្រង់ថា តើយើងមើលឱកាសនោះឃើញទេ? សម្តេចបានបន្ថែមថា បើមើលឃើញឱកាសនោះ តើយើងមានឆន្ទៈក្នុងការចាប់យកឱកាសនោះទេ? បើយើងមានឆន្ទៈហើយ ចំណុចគន្លឹះនៅត្រង់ថា តើយើងហ៊ានធ្វើសកម្មភាពជាក់ស្តែងដើម្បីប្រែក្លាយបញ្ហា ឱ្យក្លាយទៅជាឱកាសដើម្បីពង្រឹងខ្លួនយើងទៅថ្ងៃមុខទេ?
សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងសម្តែងក្តីពេញចិត្តចំពោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើការផ្ដល់សេវាលឿនរហ័ស ចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និងធុរជន
(កំពត)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងកោតសរសើរ និងសម្តែងក្តីពេញចិត្ត ចំពោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លើការដាក់ចេញសេវាលឿនរហ័ស Express Service ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ…