សម្តេចតេជោ ហ៊ុន សែន ណែនាំពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម ឱ្យឡើងដល់២០ពាន់លានដុល្លារ

(ស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំមន្ត្រីឱ្យចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការនៃការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ទាំងការធ្វើពាណិជ្ជកម្ម ការឆ្លងកាត់របស់អ្នកទេសចរ និងប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តស្វាយរៀង។ ពីលើទឹកដីខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម…

សម្តេចតេជោ ហ៊ុន សែន៖ សម័យនេះ មិនមែនជាសម័យប៊ីចេង និងសារុងទៀតនោះទេ 

(ស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានក្រើនរំលឹកដល់មន្ត្រីឱ្យប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ បម្រើដោយភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ ការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម័យនេះមិនមែនជាសម័យដែលប្រជាពលរដ្ឋត្រូវការប៊ីចេង និងសារុងទៀតនោះទេ តែពលរដ្ឋត្រូវការការបម្រើមួយល្អប្រសើរ។   ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ។…

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ក្រើនរំលឹកដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ

(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តសៀមរាប បានក្រើនរំលឹកក្រុមការងារ គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) កុំឱ្យកើតមានឡើងក្នុងខេត្ដសៀមរាប។   ការថ្លែងយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណបក្សខេត្ដសៀមរាប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីសំណាក់លោក ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ដ ព្រមទាំងលោក…

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាគម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្ដីទី ក្នុងនាមប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមប្រធានព្រឹទ្ធសភា ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ បានផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!   ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ឡើងដល់ ២០ពាន់លានដុល្លារ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពជា បានបង្ហាញពីបំណង ចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ឡើងដល់ ចំនួន២០ពាន់លានដុល្លារអាមេរិក។   បំណងនេះបង្ហាញឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចអនុញ្ញាតឱ្យ លោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។   សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ…

កម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក ត្រិញ វ៉ាន់ ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។   ក្នុងឱកាសនៃជំនួបនេះ, លោក ត្រិញ វ៉ាន់ ក្វៀត…

សម្តេចពិជ័យសេនា ទៀ បាញ់ រម្លឹកពលរដ្ឋ និងយុវជន ចូលរួមថែរក្សាសន្តិភាព តម្កល់ផលប្រយោជន៍ជាតិជាធំ, សន្តិភាពនៅកម្ពុជា មិនមែនទទួលបានដោយចៃដន្យទេ តែត្រូវយកជីវិតធ្វើជាដើមទុន

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរម្លឹកដល់ប្រជាពលរដ្ឋ និងយុវជន សូមបន្តចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលដែលទទួលបានពីសន្តិភាព ដែលរកបានដោយលំបាកឱ្យនៅគង់វង្សតជំនាន់។ សន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជា គឺមិនមែនទទួលបានដោយចៃដន្យនោះទេ ប៉ុន្តែ ឥស្សរជនជាច្រើន បានយកជីវិតទៅធ្វើជាដើមទុន។ ការរម្លឹកបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងឱកាសសម្តេចផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន មុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង។ អតីតរដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិកម្ពុជា បានរម្លឹកយ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងតែគិតថា…

កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ 

(ភ្នំពេញ)៖ កម្ពុជា និងអាមេរិក បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ខណៈការធ្វើពាណិជ្ជកម្មរវាងគ្នាកាន់តែល្អប្រសើរ។   ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជានាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។ នៅព្រឹកមិញនេះ លោកស្រីភារធារី និងសហការី បានអញ្ជើញជួបសម្តេចមហាបវរធិបតី ដើម្បីជម្រាបលាក្រោយពីលោកស្រីបញ្ចប់បេសកកម្មការងារនៅកម្ពុជា។   នៅក្នុងជំនួបនេះ លោកស្រី Walker បានសម្ដែងក្ដីសោមនស្សរីករាយដែលបានបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកស្រីបានកត់សម្គាល់ឃើញថា កម្ពុជា…

បន្ទាយមានជ័យ បន្តយុទ្ធនាការចុះត្រួតពិនិត្យ អគារស្នាក់នៅ១កន្លែង ក្នុងក្រុងប៉ោយប៉ែត រកឃើញសម្ភារដែលបម្រើឱ្យប្រព្រឹត្ដិបទល្មើស Online Scams និងឃាត់ខ្លួនជនបរទេស និងខ្មែរ សរុប៥៦នាក់

(បន្ទាយមានជ័យ)៖ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តយុទ្ធនាការចុះត្រួតពិនិត្យ អគារស្នាក់នៅ១កន្លែង ក្នុងក្រុងប៉ោយប៉ែត រកឃើញសម្ភារដែលបម្រើឱ្យប្រព្រឹត្ដិបទល្មើស Online Scams និងឃាត់ខ្លួនជនបរទេស និងខ្មែរ សរុប៥៦នាក់។   តាមរបាយការណ៍បានបញ្ជាក់ថា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង កម្លាំងអធិការ…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ Apsara AMS បន្តបង្កើនសមត្ថភាពក្នុងការផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងការប្រែប្រួលនិន្នាការនៃការទទួលព័ត៌មានរបស់សាធារណជន ពិសេសពង្រីកការផ្សាយបានទូលំទូលាយតាមគ្រប់មធ្យោបាយដែលមាន។   ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការី នៅរសៀលថ្ងៃទី១១…