(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើសាលិខិតសម្តែងនូវការអបអរសាទរយ៉ាងស្មោះសរបំផុត ជូនចំពោះលោកស្រី Maria Fernanda Lay ប្រធានសភាជាតិ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសខួបលើកទី២៤ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ។ នៅក្នុងសារលិខិតនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «នៅក្នុងឱកាសខួបលើកទី២៤ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកជំទាវ សភាជាតិ…
Author: khmerangkor
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ទិវាជាតិ នៃការចងចាំ ២០ឧសភា» មេរៀនប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេច និងការបោះជំហានទៅមុខក្រោមម្លប់នៃសន្តិភាព
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូ ក្នុងវត្តអង្គ្រងមានជ័យសិរីឧត្តម ហៅ (វត្តអង្រ្គង) ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ កម្មវិធីបុណ្យនេះ មានការនិមន្ត/អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ យាយជី តាជី សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក និងឃុំ ថ្នាក់ដឹកនាំមន្ទីរ…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ជាខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនយើង ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារតាមរយៈអ្នកនាំពាក្យរបស់សម្តេច រំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនយើង ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក។ សាររំលឹករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រកាសជាសាធារណៈដោយ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នាថ្ងៃទី២០ ខែឧសភា…
ឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េ ប្តេជ្ញាប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរ
(ភ្នំពេញ)៖ លោក មេសុត អើសចាន់ ឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េប្រចាំនៅកម្ពុជា បានប្តេជ្ញាប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរថែមទៀតនៅក្នុងអាណត្តិការងាររបស់លោក។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូតអញ្ជើញជួប និងប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រដោយអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូតរបស់តួគីយ៉េ…
ឯកអគ្គរដ្ឋទូតថ្មីរបស់ក្រិកប្រចាំនៅកម្ពុជា ចាត់ទុកកម្ពុជាជាប្រទេសស្រស់ស្អាត និងមានប្រវត្តិសាស្ត្រ វប្បធម៌ចំណាស់ដូចទៅនឹងប្រទេសក្រិក
(ភ្នំពេញ)៖ លោកស្រី ម៉ាហ្កាដាលីនី នីកូឡាអូ (Magadalini Nicolaou) ឯកអគ្គរដ្ឋទូតថ្មីរបស់ក្រិកប្រចាំនៅកម្ពុជា ដែលជាឯកអគ្គរដ្ឋទូតជាស្រ្តីលើកដំបូងរបស់ក្រិកនៅកម្ពុជា បានបង្ហាញអារម្មណ៍រីករាយបានបំពេញបេសកកម្មនៅកម្ពុជា។ លោកស្រី ចាត់ទុកប្រទេសកម្ពុជា ជាប្រទេសស្រស់ស្អាត មានប្រវត្តិសាស្ត្រ អរិយធម៌ និងវប្បធម៌ដ៏ចំណាស់ដូចទៅនឹងប្រទេសក្រិកដែរ។ លោកស្រី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា…
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាឯកអគ្គរដ្ឋទូតថ្មីរបស់បេណាំង នឹងជួយជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ដទៀត
(ភ្នំពេញ)៖ នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឲ្យលោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី សាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរចំពោះលោក…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើឱ្យរួមគ្នាបង្កើតមាតិកាព័ត៌មានល្អៗ ដើម្បីបញ្ជ្រាបដល់យុវ័យ, បើយើងនៅស្ងៀមស្ងាត់នោះវានឹងបំផ្លាញសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការទទួលព័ត៌មានមិនបានត្រឹមត្រូវ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យអង្គភាពព័ត៌មាន បង្កើនការផលិតមាតិកាព័ត៌មានល្អៗ ចំណេះដឹង ដើម្បីអប់រំអំពីវិធីសម្គាល់ព័ត៌មានក្លែងក្លាយ ធ្វើឱ្យសាធារណជន ជាពិសេសយុវជនឱ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ និងមានភាពរឹងមាំ។ សម្រាប់អ្នកបង្កើតមាតិកា (Content Creator) ត្រូវចូលរួមផ្សព្វផ្សាយនូវការពិត មិនបន្តចែករំលែកព័ត៌មាន ដែលមិនមានប្រភពច្បាស់ការ ឬមិនទាន់បានផ្ទៀងផ្ទាត់ត្រឹមត្រូវនោះទេ។ ស្នើឱ្យអង្គភាពព័ត៌មាន និងអ្នកបង្កើតមាតិការួមគ្នាជាមួយក្រសួងព័ត៌មាន អប់រំ ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់យុវជន ដើម្បីបម្រើឱ្យការសិក្សារបស់យុវជន។ ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី១៨…
អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសពប្រជានេសាទ ក្នុងហេតុការណ៍លិចទូក នៅសមុទ្រខេត្តកែប
(កែប)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា រួមជាមួយអនុប្រធានអចិន្ត្រៃយ៍សាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង និងយុវជនកាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគបរិភោគ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពប្រជានេសាទចំនួន៣នាក់…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា រម្លឹកយុវជនត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យប្រុងប្រយ័ត្ន កុំចែករំលែកព័ត៌មានគ្មានប្រភពផ្លូវការ និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល
(ភ្នំពេញ)៖ ការផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដំណាក់កាលទី២ ដោយចាប់ផ្ដើមពីគ្រឹះស្ថានសិក្សា ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់ស្រទាប់យុវវ័យសំដៅប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយក្នុងស្រទាប់យុវជន និងសិស្សានុសិស្ស តាមរយៈការចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។ ដូច្នេះ សូមយុវជនត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យប្រុងប្រយ័ត្ន កុំចែករំលែកព័ត៌មានគ្មានប្រភពផ្លូវការ និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។ ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីព័ត៌មាន បានធ្វើឡើងក្នុងឱកាសដឹកនាំពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨…