(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរចំពោះ លោក Min Aung Hlaing ដែលទើបត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ា។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសាទាំងស្រុងថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវ ការអបអរសាទរយ៉ាងស្មោះសរជូនចំពោះ ឯកឧត្តម ដែលត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើស ជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ …
Author: khmerangkor
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនលោក Tran Thanh Man ដែលទើបជាប់ឆ្នោតសាជាថ្មី ជាប្រធានរដ្ឋសភាវៀតណាម
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតអបអរសាទរជូនលោក Tran Thanh Man ដែលទើបត្រូវបានបោះឆ្នោតជ្រើសរើស សាជាថ្មីជាប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយក្នុងការអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសរើស សាជាថ្មីជាប្រធានរដ្ឋសភា នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។ ការជាប់…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក To Lam ដែលទើបជាប់ឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋវៀតណាម
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរជូន លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលទើបត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ ដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។ …
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក U Aung Lin Dwe ដែលទើបជាប់ឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរ និងជូនពរជូនលោក U Aung Lin Dwe ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងសព្ទសាធុការពរជូនដល់ឯកឧត្តមក្នុងឱកាសដែលឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន ព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ព្រឹទ្ធសភា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជាតិ…
អភិសន្តិបណ្ឌិត ស សុខា អំពាវនាវអាណាព្យាបាល យកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅចាប់ពីថ្នាក់កុមារតូច!
(ព្រៃវែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានព្រៃវែង បានទទូច និងអំពាវនាវអាណាព្យាបាលគ្រប់រូបដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី សសុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង…
ករណីបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តរត់ និងបុកសមត្ថកិច្ច២នាក់រងរបួស នៅស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចសម្រេចផ្ទុះអាវុធ៣គ្រាប់ ដើម្បីបញ្ឈប់រថយន្ដបង្ក និងឃាត់ខ្លួនអ្នកបើកបរ
(កំពង់ចាម)៖ ករណីសមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ គឺដើម្បីបញ្ឈប់រថយន្ដមួយគ្រឿង ដែលបុករថយន្ដពីរគ្រឿងផ្សេងទៀត ហើយព្យាយាមរត់គេចពីកន្លែងកើតហេតុ និងរត់គេចពីការដេញតាមឃាត់ពីកម្លាំងសមត្ថកិច្ចជំនាញ។ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រថយន្តបង្កម៉ាក Toyota Alpard ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតី (បុករថយន្តចំនួន២គ្រឿងនៅលើដងផ្លូវ) នៅចំណុចភូមិអំពិលជួរ ឃុំតាអុង…
ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញគោលការណ៍ឲ្យតែត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង តែចាប់ផាកពិន័យ និងច្បាប់ល្បឿន ត្រូវផ្អាកជាបណ្តោះអាសន្ន
(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មានយើង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ជាគោលការណ៍របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺឲ្យត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅពេលយប់ ដែលនៅតែបន្តអនុវត្តធម្មតា។ ដោយឡែកចំពោះការអនុវត្ដច្បាប់ចរាចរណ៍ ទាំងផ្លូវលំ និងផ្លូវជាតិលើការផាកពិន័យ រួមទាំងការច្បាប់ហួសល្បឿនកំណត់ឲ្យផ្អាកជាបណ្តោះអាសន្ន ហើយបើសិនជាមានសមត្ថកិច្ចរូបណាចាប់ផាកពិន័យនោះ គឺខុសពីគោលការណ៍ ណែនាំរបស់អភិសន្តិបណ្ឌិត ស សុខា។ នេះជាការបញ្ជាក់បន្ថែម…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ការប្រើផលិតផលក្នុងស្រុក ជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែគាំទ្រអ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃផលិតផល កើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ»
(ភ្នំពេញ)៖ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។ សម្តេចបានសង្កេតឃើញថា បច្ចុប្បន្ននេះនិន្នាការគាំទ្រផលិតផលខ្មែរបានកើនឡើង ហើយថា ការប្រើផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែគាំទ្រអ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃផលិតផលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ។ តាមរយៈសារលិខិតសម្តេចបានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន យើងឃើញថា…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនា «ភូមិមួយផលិតផលមួយ» និងពាវនាវបន្តគាំទ្រផលិតផលខ្មែរ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនាភូមិមួយផលិតផលមួយ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រោះតែរាជរដ្ឋាភិបាលចាត់ទុកថាចលនានេះជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ នេះបើតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។ សម្តេចបន្ថែមថា ចលនានេះមិនមែនជាការងាររបស់ស្ថាប័នតែមួយឡើយ ប៉ុន្តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី បង្កើតសេដ្ឋកិច្ចមូលដ្ឋានដ៏រឹងមាំ បង្កើតការងារ និងលើកកម្ពស់អត្តសញ្ញាណជាតិ។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល…