(ភ្នំពេញ)៖ សម្តេចតជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសស្វាគមន៍ចំពោះ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំង មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមបណ្តាញសង្គម សម្តេចបានលើកឡើងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សូមជូនពរលោក ប៊ុត ប៊ុនថា ជួបតែសេចក្តីសេចក្តីចម្រើន»៕
Author: khmerangkor
ក្រសួងមុខងារសាធារណៈ រៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសជាមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចាប់ផ្តើមនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប ព្រមទាំងមានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា វិញ្ញាសាដែលប្រឡងនាពេលនេះ គឺទើបតែបានតាក់តែងនៅព្រឹកមិញនេះតែម្តង ហើយរាល់សន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់ គ្រប់ទំព័រ…
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មានឱកាសការងារជាង ៨ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
(កំពង់ចាម-កំពង់ឆ្នាំង-កំពង់ធំ)៖ នៅបណ្ដាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជាង ៨,០០០កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៨,៣៥៧កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ…
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង ពុំមានអ្នកណាដឹងវិញ្ញាសាមុនឡើយ
(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប។ ក្នុងនោះក៏មានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី…
ឧបនាយករដ្ឋមន្រ្តី ស សុខា ចុះពិនិត្យមើលទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន៣ទីតាំង ដែលបង្ក្រាបបានកន្លងទៅនៅក្រុងសំពៅពូន
(កណ្ដាល)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន៣កន្លែង ដែលកម្លាំងសមត្ថកិច្ចទើបបង្ក្រាបបានថ្មីៗស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។ ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ រួមជាមួយវត្តមានលោក គួច ចំរើន អភិបាលខេត្តកណ្ដាល, អភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។ កាលពីថ្ងៃទី ២៦ ខែឧសភា…
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា៖ កម្ពុជាបង្កើនសមត្ថភាពយោធា ដើម្បីការពារបូរណភាទឹកដី គ្មានបំណងឈ្លានពាន ឬប៉ះទង្កិចជាមួយប្រទេសជិតខាង
(កោះកុង)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការបង្កើនសមត្ថភាពយោធារបស់កម្ពុជា នៅក្នុងដំណាក់កាលបច្ចុប្បន្ន គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះ ដោយកម្ពុជាមិនមានបំណងឈ្លានពាន ឬបង្កជម្លោះយោធាជាមួយប្រទេសជិតខាងឡើយ។ ការបញ្ជាក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តកោះកុង។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំតែងតែបញ្ជាក់ជារៀងរហូតថា កម្ពុជាមិនមានបំណងឈ្លានពាន…
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា៖ មានយុវជនប្រមាណ ១ម៉ឺននាក់ហើយ បានចុះឈ្មោះហាត់ទាហាន ភាគច្រើនជាកូនថ្នាក់ដឹកនាំ
(កោះកុង)៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោយអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា មានយុវជនប្រមាណ ១ម៉ឺននាក់បានចុះឈ្មោះ ដោយភាគច្រើនជាកូនថ្នាក់ដឹកនាំ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ការរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវការការស្រាវជ្រាវបន្ថែមជាច្រើន ដើម្បីកំណត់ឱ្យច្បាស់នូវលក្ខខណ្ឌសម្រាប់ដំណើរការចុះឈ្មោះ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកបញ្ជាក់ថា សម្តេចមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។ ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពី សម្តេចបានបង្ហោះសារមួយ ពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពី ២៧ឆ្នាំមុន ហើយមានបុគ្គលមួយចំនួនបានសរសេរបញ្ចេញមតិថា សម្តេចបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។ ជុំវិញបញ្ហានេះ សម្តេចបានឆ្លើយតបដូចតទៅ៖ «ម្សិលមិញខ្ញុំបានបង្ហោះសារមួយពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពី ២៧ឆ្នាំមុន (២៩…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់សរុប…
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ជូនប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិអាស៊ែបៃហ្សង់
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ ជូនលោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភា សាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី១០៨ នៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូន លោកជំទាវ រដ្ឋសភា និងប្រជាជនអាស៊ែបៃហ្សង់ជាទីរាប់អាន។ ជាប្រទេសជាតិមួយ ដែលស្ថិតនៅចំណុចប្រសព្វនៃវប្បធម៌ដ៏សម្បូរបែប…