(ភ្នំពេញ)៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង បានឱ្យដឹងថា លោកស្រី និងគណៈប្រតិភូ នឹងធ្វើដំណើរចុះទៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា ដែលមិនទាន់បានត្រឡប់ទៅផ្ទះសម្បែង ព្រោះសង្គ្រាមនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០នៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រីអគ្គលេខាធិការ និងគណៈប្រតិភូ បានអញ្ជើញជួបសម្តេចតេជោ ហ៊ុន…
Author: khmerangkor
ឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត
(ភ្នំពេញ)៖ លោកស្រី TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិប្រចាំកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត នៅថ្ងៃអនាគត។ ការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យលោកស្រី…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការ និងពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការអន្ដរជាតិហ្វ្រង់កូហ្វូនី
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅវិមានសន្តិភាព។ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២៦នេះ។…
ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យអគ្គលេខាធិការអង្គការប្រទេសនិយាយភាសាបារាំង ជួបសម្តែងការគួរសម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។ ឆ្នាំ២០២៦នេះ កម្ពុជា នឹងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំងលើកទី២០។ កិច្ចប្រជុំនេះ ដំបូងឡើយគ្រោងធ្វើនៅលើទឹកដីខេត្តសៀមរាប…
អង្គការសហប្រជាជាតិ ចង់ឃើញកម្ពុជា-ថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើធម្មនុញ្ញរបស់យូអិន
(ភ្នំពេញ)៖ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា អង្គការសហប្រជាជាតិ ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិទាំងឡាយ។ លោកស្រី Vladanka Andreeva បានគូសរំលេចបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ។ ក្នុងជំនួបនេះ សម្ដេចមហាបវរធិបតី ហ៊ុន…
សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកបាភ្នំ
(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកបាភ្នំ។ ការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានធ្វើនៅបរិវេណទីលានបាល់ទាត់ ស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ការថែទាំ និងពិនិត្យព្យាបាលសុខភាព…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២,៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ និងមើលឃើញពីទុក្ខលំបាករបស់ប្រជាជនភៀសសឹកដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយទទួលរងគ្រោះដោយទឹកភ្លៀងផងនោះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ជូនប្រជាជនភៀសសឹកចំនួន ២,៨៨០គ្រួសារ ដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សូមជម្រាបជូនថា មន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នឹងនាំយកអំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយៈកាកបាទក្រហមកម្ពុជា យកទៅចែកជូនផ្ទាល់ដៃដល់បងប្អូនប្រជាជនភៀសសឹកទាំង ២.៨៨០គ្រួសារ ក្នុងពេលឆាប់ៗនេះ៕
លោក ហេង សួរ៖ ឱកាសការងារប្រមាណ ៨ម៉ឺននាក់ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្ននៅមានឱកាសការងារប្រមាណ ៨ម៉ឺននាក់ទៀត សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ។ ការលើកឡើងបែបនេះរបស់ លោក ហេង សួរ បានធ្វើឡើងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានរយៈពេលេ២ថ្ងៃ ចាប់ពីរថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំរំដួល អគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ១២ចំណុច ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ឆ្នាំ២០២៦ ឱ្យបានទូលំទូលាយដល់ប្រជាជនកម្ពុជា
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦។ ក្នុងសារាចរនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំចំនួន១២ចំណុច ដើម្បីឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ឆ្នាំ២០២៦ ឱ្យបានទូលំទូលាយដល់ប្រជាជនកម្ពុជា។ ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាជនកម្ពុជា បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវាវប្បធម៌ជាតិ ក៏ដូចជាសារៈសំខាន់នៃការថែរក្សា ការពារ និងលើកតម្លៃមរតកវប្បធម៌ជាតិ រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំ សម្រាប់ការប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ឆ្នាំ២០២៦ ដូចខាងក្រោម៖…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយសម្រាប់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា…